លោក មាស សុខសេនសាន៖ រដ្ឋាភិបាលនៅតែរក្សាការសន្សំសំចៃថវិកាដូចការគ្រោងទុកចំនួន៩០០លានដុល្លារ
ដោយសារកូវីដ១៩ គណៈប្រតិភូកម្ពុជា ចាប់តាំងពីថ្នាក់ខ្ពស់ រហូតដល់ថ្នាក់មូលដ្ឋាន មិនមានបេសកកម្មទៅក្រៅប្រទេសទេ ដើម្បីចូលរួមកម្មវិធីគ្រប់រូបភាព និងគ្រប់ទំរង់។ ការដែលខកខានមិនបានចំណាយទៅលើបេសកកម្មក្រៅប្រទេសក្នុងអំឡុងពេលកូវីដ១៩នេះ ត្រូវគេមើលឃើញថារដ្ឋអាចសន្សំថវិកាបានមួយចំនួនប្រចាំឆ្នាំផងដែរ។ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងថា រដ្ឋាភិបាលនៅតែរក្សាផែនការគ្រោងទុកក្នុងការសន្សំសំចៃថវិកាចំនួន៩០០លានដុល្លារ។ លោកអគ្គលេខាធិការបញ្ជាក់ថា រដ្ឋមិនបានកាត់បន្ថយចំណាយណាដែលចាំបាច់ និងមានផលប្រយោជន៍ដល់ការជម្រុញសេដ្ឋកិច្ចជាតិនោះទេ។ ដោយឡែក ថវិកាពីការមិនបានចំណាយទៅលើបេសកកម្មនៅក្រៅប្រទេស ត្រូវបានយកទៅបំរើដល់ការបើកប្រាក់ខែជូនមន្ត្រី រាជការ កម្មករដែលបាត់បង់ការងារ ជូនទៅដល់ប្រជាជនក្រីក្រជាដើម។
ចុះផ្សាយនៅថ្ងៃ៖