ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីប្រទេសកំពុងអភិវឌ្ឍន៍ តែងក្លាយជាមុខព្រួញនៃការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​វេទិកា​នៃ​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​តាម​ប្រព័ន្ធ​អនឡាញ​ កាល​ពី​ថ្ងៃ​ចន្ទ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​លើក​ឡើង​ថា​ ការ​ប្រកួត​ប្រជែង​ឥទ្ធិពល​របស់​ប្រទេស​មហា​អំណាច​ បាន​ក្លាយ​ទៅ​ជា​ការ​រាំង​ស្ទះ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ​។ លោក​ ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា​ ជា​រឿយៗ​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ តែង​ត្រូវ​បាន​បែ្រ​ក្លាយ​ជា​មុខ​ព្រួញ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ ចំពោះ​កិច្ច​ដំណើរ​ការ​ប្រឹងប្រែង​កសាង​ជាតិ​របស់​ខ្លួន​ ដែល​មិន​បាន​ល្អ​ឥត​ខ្ចោះ​ស្រប​តាម​ស្តង់ដារ​របស់​ប្រទេស​អភិវឌ្ឍន៍​ ខណៈ​សមត្ថភាព​ប្រទេស​ទន់ខ្សោយ​ទាំង​នោះ​នៅ​មាន​ការ​ខ្វះខាត​ ក្នុង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ច​ប្រជុំ​ជាន់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​តាម​ប្រព័ន្ធ​អនឡាញ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ច​ប្រជុំ​ជាន់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​តាម​ប្រព័ន្ធ​អនឡាញ © FB
មើលវគ្គផ្សេងទៀត