អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកស្រី ឱ វណ្ណឌីន៖ តាមរយៈ​ករណី​បុរស​ជនជាតិ​ហុងគ្រី ជំងឺកូវីដ១៩ នៅ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​យើងនៅ​ឡើយ​ទេ

សំឡេង ១៤:០៩
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល @សហការី
ដោយ៖ វ៉ា សំណព្វ
១៩ នាទី

កម្ពុជា​ទើប​រក​ឃើញ​បុរស​ជន​ជាតិ​ហុង​គ្រី​អាយុ៧០​ឆ្នាំ​ម្នាក់​ទៀត ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ខេត្តសៀមរាប។ បុរស​ហុង​គ្រី​ដែល​មាន​ភរិយា​ជាជន​ជាតិ​ខ្មែរ​រូបនេះ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេសបារាំង និងបាន​បន្ត​ជើង​ហោះ​ហើរ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង និង​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃទី ១៣ កញ្ញា។ បន្ទាប់​ពី​បាន​ដាក់​អោយ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១៣​ថ្ងៃ​នៅសៀមរាប បុរស​រូបនេះ ទើប​រក​ឃើញ​ផ្ទុកជំងឺ​កូវីដ១៩  ហើយ​បច្ចុប្បន្ន​កំពុង​ដាក់​អោយ​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​នេះ។ យ៉ាងណាក្តី លោកស្រី ឱ វណ្ណឌីន រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល បានចាត់ទុកថា តាមរយៈ​ករណី​បុរស​ជនជាតិ​ហុងគ្រី​នេះ មាន​ន័យ​ថា ជំងឺ​កូវីដ១៩ នៅ​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​យើង​នៅ​ឡើយ​ទេ។   

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ