អានតួអត្ថបទ
ទេសចរណ៍-សៀមរាប

ក្រសួង​សុខាភិបាល​បន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​បុរសជន​ជាតិ​ហុង​គ្រី

បុរសជនជាតិហុងគ្រីដែលភៀសខ្លួនទៅធ្វើចត្តាឡីស័កនៅផ្ទះជួលមួយកន្លែងក្នុងក្រុងសៀមរាប
បុរសជនជាតិហុងគ្រីដែលភៀសខ្លួនទៅធ្វើចត្តាឡីស័កនៅផ្ទះជួលមួយកន្លែងក្នុងក្រុងសៀមរាប © ហ្វេសបុករដ្ឋបាលខេត្តសៀម
ដោយ៖ អេង គីមហុង
១៣ នាទី

នៅ​ទី​បំផុត​លទ្ធផល​តេស្តន៍​លើកទី៣​បាន​បង្ហាញ​ហើយ​ថា បុរស​ជន​ជាតិ​ហុងគ្រី​អាយុ​៧០​ឆ្នាំ​ដែលភៀស​ខ្លួន​ទៅ​ធ្វើ​ចត្តាឡីស័ក​ខ្លួនឯង​នៅ​ផ្ទះ​នោះ​មាន​ផ្ទុក​វីរុស​កូវីដ១៩។ ប៉ុន្តែយ៉ាង​ណា​មិញ ក្រសួងសុខាភិបាល​បាន​ធានា​នៅ​ក្នុង​សេចក្ដី​ប្រកាសព័ត៌​មាន​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ថា  បុរស​ជនជាតិ​ហុងគ្រី​រូបនេះ​មិន​បាន​ជួប ឬ​ប៉ះពាល់​អ្នកណា​ទាំង​អស់។ 

ផ្សាយពាណិជ្ជកម្ម

ទោះជា​បុរស​ជនជាតិ​ហុងគ្រី​រូបនេះ​មិន​បាន​ប៉ះពាល់​ជា​មួយ​អ្នកណា​ក៏​ដោយ ក៏​ក្រុម​ការងារ ក្រសួង​សុខាភិបាល​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​បន្ត​ទៀត​ព្រោះ​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​មួយ​នៅក្រុង​សៀមរាប។ បើ​ក្រសួង​សុខាភិបាល​កម្ពុជា​ពី​ដំបូង​ឡើយ​បុរស​ជនជាតិ​ហុងគ្រី​វ័យ​៧០​ឆ្នាំ​រូប​នេះ​បានចាក់​ចេញ​ពីទី​ក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី​១៦​កញ្ញា ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប​ដោយ​គាត់​ម៉ៅតាក់​ស៊ីមួយ​ជិះ​តែម្នាក់​ឯង។ ពេល​មក​ដល់​សៀមរាប​គាត់​សង្ងំ​ធ្វើការ​នៅ​ក្នុង​ផ្ទះ​តាម​រយៈ​ការ​សសេរ​សៀវភៅ ហើយ​នៅ​ថ្ងៃទី​១៧​កញ្ញា​គាត់​ចេញ​ទៅ​ទិញ​ផ្ទាំង​គំនូរ ដោយ​ជិះម៉ូតូ​កង់បី​ទៅ​គ្រឹះ​ស្ថាន​អង្គរ​ក្រុងសៀមរាប ក៏​ត្រឡប់ម​ក​ផ្ទះ​វិញ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​ជនជាតិ​ហុងគ្រី​រូបនេះ​​ពន្យល់​ទៀត​ថា ​គាត់​មិន​បានគេច​ខ្លួន​ឡើយ ដោយ​គ្រាន់​តែ​ចង់​ឃុំ​ខ្លួន​ឯង​នៅ​ដោយ​ឡែក​ពី​គេ​នៅ​ផ្ទះ​ជួល​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាមស្នង​ការ​នគរបាល​ខេត្ត​សៀមរាប​លោកទិត្យ ណារ៉ុង បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ។

ចំណែ​ភរិយា​របស់​បុរស​ហុង​គ្រី​រូប​នេះ​វិញ បាន​ចេញ​ទៅ​ផ្សារ​ម្ដង​គត់​បន្ទាប់​ពី​ប្តី​គាត់​មក​ដល់​ផ្ទះ។ តែយ៉ាង​មិញ​ក្រសួង​ធានា​ថា ស្ត្រី​ជា​ភរិយា​បាន​ចេញ​ក្រៅ​ជាមួយ​នឹង​ការ​ពាក់ម៉ាស់ ហើយ​ទាំង​ពីរ​នាក់​ប្ដីប្រពន្ធ​មិន​បាន​ធ្វើ​ទំនាក់ទំ​នង​ជាមួយ​អ្នក​ខាង​ក្រៅ​ឡើយ។

តែ​យ៉ាង​ណាក៏​ដោយ ក្រសួង​សូម​ចិត្ត​ពលរដ្ឋ​ណា​ដែល​បាន​ប្រាស្រ័យ ឬប៉ះ​ពាល់​ជាមួយ​បុរស​ជនជាតិហុង​គ្រី​រូប​នេះ​ចូល​មក​បង្ហាញ​ខ្លួន​នៅ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ធ្វើ​តេស្តន៍​រក​វីរុស​កូវីដ១៩ ដើម្បី​រួម​គ្នា​បញ្ចៀស​បាន​នូវ​ការ​ចម្លង​ចូល​សហគមន៍។  ប្រឈម​នឹង​ក្ដី​ព្រួយ​បារម្ភ​ពី​ចម្លង​ចូល​សហគមន៍ ក្រសួង​សុខាភិបាល​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ អំពាវនាវ​ដដែល​ជា​ដដែល​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួមអនុវត្តន៍​វិធានការ​ការ​ពារ​ការ​ចម្លង​វីរុស​កូវីដ១៩ ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

គួរបញ្ជាក់ដែរថា រាប់​ត្រឹម​បុរស​ជន​ជាតិ​ហុង​គ្រី​រូបនេះ កម្ពុជា​រក​ឃើញ​ករណី​វិជ្ជមាន​ថ្មី ​នៃ​ជំងឺ​កូវីដ១៩​​សរុប​២៧៦ករណី ក្នុងនោះ​២៧៤​ករណី​ ​ត្រូវបាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ នៅ​សល់​១ករណី​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀតក្នុង​ទី​ក្រុង​ភ្នំពេញ និង​ករណី​ចុងក្រោយ​ គិត​ត្រឹមរសៀល​ថ្ងៃ​ទី​២៦​កញ្ញា​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ