អានតួអត្ថបទ
កម្ពុជា ប្រព័ន្ធអនុគ្រោះពន្ធ

លោក ហ៊ុន សែន នៅ អ.ស.ប៖ ការដក EBA ផ្នែកខ្លះពីកម្ពុជា គឺជារឿងអយុត្តិធម៌ លម្អៀង និងមានចេតនានយោបាយ

កម្មកររោងចក្រកាត់ដេរ (រូបឯកសារ)
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) @REUTERS
ដោយ៖ សឿង ភារៈ
១៧ នាទី

នៅ​ថ្ងៃ​ទី​២​៦​កញ្ញា​ ​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ក៏បាន​យក​វេទិកា​សន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧​៥​ ​ថ្លែង​ទៅកាន់​ពិភពលោក​អំពី​បញ្ហា​ ​EBA​ ​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប​។​ ​ក្នុងពេលដែល​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​១​៩​ ​លោក​ ​ហ៊ុន​ ​សែន​ ​ចាត់​ទុក​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​មួយ​ផ្នែក​ពី​កម្ពុជា​ ​ថា​ជា​រឿង​អយុត្តិធម៌​។​ ​និង​ថា​ ​វា​គួរឲ្យ​សោកស្ដាយ ​ដែល​ជារឿយៗ​ ​កម្ពុជា​ត្រូវ​ប្រឈមមុខនឹង​ស្តង់​ដារ​ទ្វេ​ ​ប្រកបដោយ​ល្បិចកល​ ​និង​ការ​សម្រេច​ចិត្ត​ដែល​មាន​ភាព​លម្អៀង​ ​និង​មាន​ចេតនា​នយោបាយ​។​

ផ្សាយពាណិជ្ជកម្ម

បើ​ទោះបីជា​មានការ​ដក​ ​E​B​A​ ​ដោយ​សហភាព​អឺរ៉ុប​ក្តី​ ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​ថា​ ​កម្ពុជា​នៅតែ​បន្ត​ប្ដេជ្ញា​ចិត្ត​យ៉ាង​ពេញទំហឹង​ដូច​ ​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​អស់​រយៈពេល​៤​០​ឆ្នាំ​កន្លងមក​ ​ក្នុង​ការ​ការពារ​នូវ​អ្វី​ ​ដែល​កម្ពុជា​ជឿជាក់​ថា​ជា​មាគ៌ា​ត្រឹមត្រូវ​។​ ​បើ​តាម​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ ​សែន​ ​មាគ៌ា​ត្រឹមត្រូវ​ ​គឺ​ការ​ការពារ​អធិបតេយ្យភាព​ថែរក្សា​សន្តិភាព​ ​ដែល​កសាង​បាន​យ៉ាង​លំបាកលំបិន​ ​និង​ទទួល​បាន​នូវ​ការ​សាទរ​ពេញទំហឹង​ ​ដោយ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ ​និង​កំពុងតែ​ងើប​ឈរ​ឡើងជា​ប្រជាជាតិ​មួយ​ស្មើមុខ​មាត់​ ​ស្មើ​រ​ភាព​ ​និង​ស្មើ​សិទ្ធិ​ ​ជាមួយ​បណ្ដា​ប្រជាជាតិ​ដទៃទៀត​ក្នុង​តំបន់​ ​និង​សាកលលោក​។​

​គួរ​រំលឹក​ជូន​ថា​ ​សេចក្តី​សម្រេច​ដក​ការលើកលែង​ពន្ធ​២​០​%​តាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​E​B​A​របស់​គណៈកម្មការ​អឺរ៉ុប​បាន​ចូលជាធរមាន​ ​កាលពី​ថ្ងៃ​ទី​១​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​កន្លងទៅ​។​ ​ក្រោយ​ការ​ចូលជាធរមាន​នេះ​ ​ទំនិញ​របស់​កម្ពុជា​៤​០​មុខ​ ​ភាគច្រើន​ជាស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​ដែល​នាំទៅ​អឺរ៉ុប​ក្នុង​តម្លៃ​១​ពាន់​លាន​អឺ​រ៉ូ​ជា​រៀងរាល់​ឆ្នាំ​ ​នឹង​ត្រូវ​បង់​ប្រមាណ​១​០​០​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​អាច​នាំចូល​ទៅកាន់​ទី​ផ្សារ​សហភាព​អឺរ៉ុប​បាន​។​

​តាមរយៈ​សេចក្តីថ្លែង​ការណ៍​ដដែល​នោះ​ ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​រំលឹក​ឡើងវិញ​ ​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ ​នៅ​ក្រោយពេល​ដែល​កម្ពុជា​រួចផុត​ពី​របបប្រល័យពូជសាសន៍​ខ្មែរក្រហម​ ​ហើយ​កម្ពុជា​ត្រូវ​រង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​។​ ​សហគមន៍​អន្តរជាតិ​ ​ដែល​ជា​សមាជិក​ភាគច្រើន​នៃ​អង្គការសហប្រជាជាតិ​នា​ពេល​នោះ​ ​ហើយដែល​បច្ចុប្បន្ន​គឺជា​អ្នក​ផ្សព្វផ្សាយ​ឥតឈប់ឈរ​អំពី​លទ្ធិប្រជាធិបតេយ្យ​ ​និង​សិទ្ធិមនុស្ស​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​បង្ហាញ​ការ​សោកស្តាយ​,​ដោយសារតែ​ ​មហិច្ឆតា​នយោបាយ​ ​និង​របៀបវារៈ​ឱកាស​និយម​ ​លាក់ពុត​របស់​ប្រទេស​មួយ​ចំនួន​ ​កម្ពុជា​ត្រូវ​ប្រឈមមុខនឹង​ស្តង់​ដារ​ទ្វេ​ ​ដែល​ប្រកបដោយ​ល្បិច​កល​ ​និង​ការ​សម្រេច​ចិត្ត​ ​ដែល​មាន​ភាព​លម្អៀង​និង​មាន​ចេតនា​នយោបាយ​ពោល​គឺ​ភាព​អយុត្តិធម៌​។​

​សូម​ជម្រាប​ជូន​ថា​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំនេះ​ ​គឺជា​ព្រឹត្តិការណ៍​ ​ដែល​មិនធ្លាប់​មាននៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អង្គការសហប្រជាជាតិ​ដោយ​ ​សារ​មហាសន្និបាត​នេះ​ ​មិនគ្រាន់តែ​ត្រូវ​បាន​រៀបចំ​ឡើង​ជាលើកដំបូង​តាម​ប្រព័ន្ធ​វីដេអូ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ប្រព្រឹត្តទៅ​ក្នុង​អំឡុង​ពេល​ ​ដែល​ពិភពលោក​បាន​និង​កំពុង​គ្របដណ្ដប់​ដោយ​វិបត្តិ​កូ​វី​ដ​១​៩​ ​និង​បញ្ហា​របស់​ពិភពលោក​មួយ​ចំនួន​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ