ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើច្បាប់ស្តីពី «បទល្មើសបច្ចេកវិទ្យាព័ត៌មាន» ជា​ការពារ​អ្នក​ប្រើប្រាស់​ឬ​ជា​ការ​រឹត​បន្តឹង​សេរីភាព?

សំឡេង ១០:០៩
រូបតំណាង៖ បទល្មើសបច្ចេកវិទ្យាព័ត៌មាន
រូបតំណាង៖ បទល្មើសបច្ចេកវិទ្យាព័ត៌មាន © នាយកដ្ឋានព័ត៌មានវិទ្យារបស់ក្រសួងមហាផ្ទៃ

​សេចក្តី​ព្រាង​ច្បាប់​ ស្តី​ពី​ «បទល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន» ឬ Cyber Crime Law កំពុង​ស្ថិត​ក្នុង​ដៃ​ក្រ​សួង​​មហា​ផ្ទៃ បន្ទាប់​ពី​បាន​តាក់តែង​តាំង​ឡើង​ពី​ឆ្នាំ​២០១៦ និង​មាន​ការ​ប្រជុំ​ចំនួន​៦៧​លើក​រួច​មក​។ ច្បាប់​នេះ​ត្រូវ​បាន​តាក់​តែង​ដោយ​សារ​តែ​វិស័យ​បច្ចេក​វិទ្យា​មាន​ការ​រីក​ចំរើន ក្នុង​នោះក៏​មាន​បទ​ល្មើស​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​កើន​ឡើង​ដែរ​។ នេះ​បើ​តាម​មន្ត្រី​រដ្ឋាភិបាល។ សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល ដាក់​ការ​ព្រួយ​បារម្ភ​ថា ច្បាប់​នេះនឹង​មាន​ការ​រិតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​បន្ថែម​ទៀត​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ទាត់​ចោល​ក្តី​បារម្ភ​នេះ។