កូវីដ១៩៖បេក្ខជនត្រៀមប្រឡងបាក់ឌុបខ្លះមានសង្ឃឹមជាប់ ខណៈមួយចំនួនទៀតអស់សង្ឃឹមទុកមុន
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៦:៣៩
នៅមុនការប្រឡងសញ្ញាបត្រមធ្យមសិស្សាទុតិយភូមិឬបាក់ឌុបមកដល់នៅថ្ងៃទី២១ធ្នូ បេក្ខជនមួយចំនួនក្នុងចំណោមបេក្ខជនត្រៀមប្រឡងសរុបជាង១២ម៉ឺននាក់ បានអះអាងការត្រៀមខ្លួនមិនរួញរានៅក្នុងសមរភូមិប្រឡង។ តែមុនមានការតាំងចិត្តនេះពួកគេថា ត្រៀមខ្លួនសឹងមិនទាន់ព្រោះការសិក្សាជួបភាពរអាក់រអួលនៅដើមទីដោយសារកូវីដ១៩។ ដំណាលគ្នានឹងក្ដីសង្ឃឹមប្រឡងជាប់របស់បេក្ខជនមួយចំនួនក៏មានដែរបេក្ខជនខ្លះ អស់សង្ឃឹមទុកមុនក្នុងការប្រឡងជាប់។