អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរខេត្តព្រះសីហនុបញ្ជាក់ថាការផ្ទុះអាវុធ ដែលបណ្តាលឲ្យស្លាប់ និងរបួសគឺជាទំនាស់ពាក្យសម្តីរវាងខ្មែរ និងខ្មែរ

នគរបាលរងរបួសក្រោយការបង្រ្កាបការបាញ់បះនៅខេត្តព្រះសីហនុ កាលពីរំលងអាធា្រត្រឈានចូលថ្ងៃទី២៧កញ្ញា២០២០
នគរបាលរងរបួសក្រោយការបង្រ្កាបការបាញ់បះនៅខេត្តព្រះសីហនុ កាលពីរំលងអាធា្រត្រឈានចូលថ្ងៃទី២៧កញ្ញា២០២០ © FB
ដោយ៖ ញឹម សុផល
១២ នាទី

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​អះអាង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ហេតុការណ៍​ផ្ទុះ​អាវុធ​ នៅ​ខេត្ត​ព្រះសីហនុ​ កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ខែ​កញ្ញា ​ឆ្នាំ​២០២០​ ស្ថិត​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​២ ​ក្រុង​និង​ ខេត្ត​ព្រះសីហនុ​ គឺ​ផ្តើម​ឡើង​ដោយ​ទំនាស់​ពាក្យ​សម្តី​រវាង​ជនជាតិ​ខ្មែរ​ និង​ខ្មែរ​ ហើយ​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ និង​៣​នាក់​ទៀត​រង​របួស​។ លោក​ ឃាង ភារម្យ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ RFI​ ថា​សមត្ថកិច្ច​ខេត្ត​កំពុង​ធ្វើការ​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ខណៈ​ជន​បង្ក​ម្នាក់​ក្នុង​ចំណោម​៣នាក់​ក៏​រង​របួស​ផង​ដែរ​។ ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​រូបនេះ​មិន​បាន​បញ្ជាក់​ទេ​ថា​ជន​បង្ក​ការ​ផ្ទុះ​អាវុធ​នេះ​ជា​ប៉ូលីស​ឬ​ជា​ជន​ស៊ីវិល​នោះ​ទេ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោក ឃាង ភារម្យ៖

សូមបញ្ជាក់ថាការផ្ទុះអាវុធទាំងកណ្តាលយប់ប្រមាណជិត៣០គ្រាប់នេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានា ក៏ដូចជាមានការចោទសួរពីមហាជនភ្លាមៗនៅតាមរូបភាពវីដេអូឃ្លីបថា ជាការបាញ់ប្រហារគ្នារវាងចិន និងចិន ហើយខ្លះទៀតថាជាការប្រយុទ្ធគ្នារវាងប៉ូលីសខ្មែរ ដែលការពារថៅកែចិន។ ជាការកត់សម្គាល់ការផ្ទុះអាវុធ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសនៅខេត្តព្រះសីហនុដូច្នេះ វាមិនមែនជាលើកទី១ទេ បន្ទាប់ពីទឹកដីមួយនេះ ត្រូវបានប្រកាសដាក់ឲ្យវិនិយោគពីសំណាក់ជនជាតិចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ចាប់តាំងពីឆ្នាំ២០១៨មក។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ