អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ឡាំ សុជាតិ៖ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានគួរចេញត្រឹមឆ្នាំនេះដើម្បីទាក់ទាញអ្នកវិនិយោគ

សំឡេង ០៩:៥០
លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយកម្ពុជា
លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយកម្ពុជា © សហការី
ដោយ៖ អ៊ឹង ប៊ុនថន
១៥ នាទី

ថ្ងៃ​នេះ​គឺជា​ទិវា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សកល​ឆ្នាំ​២០២០។ នៅ​កម្ពុជា​ក្រុម​អង្គការ​ សង្គមស៊ីវិល​ចំនួន​៤ ​រួមគ្នា​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​អបអរ​ទិវា​នេះ​នៅ​ក្រោម​ប្រធានបទ​ “សិទ្ធិទទួលព័ត៌មាន៖ សង្គ្រោះជីវិត កសាងទំនុកចិត្ត នាំមកនូវក្តីសង្ឃឹម!។ ប្រធានបទ​នេះ​ត្រូវ​បាន​កំណត់​ឡើង​ឲ្យ​ស្រប​គ្នា​ទៅ​នឹង​ស្ថានភាព​ពិភពលោក​កំពុង​ជួប​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩​។ លោក ​ឡាំ ​សុជាតិ ​នាយក​វិទ្យាស្ថាន​តស៊ូ​មតិ ​និង​គោលនយោបាយ​កម្ពុជា​ ​ហៅ​កាត់​ថា​ (API)​ ដែល​ជា​ភ្ញៀវ​នៅ​រាត្រីនេះ​បាន​គូស​បញ្ជាក់​ថា​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​កម្ពុជា​ដែល​តាក់តែង​ឡើង​រយៈពេល​៥​ឆ្នាំ​មក​នោះ​គួរ​តែ​ចេញ​នៅ​ត្រឹម​ឆ្នាំ​២០២០​នេះ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា ​ជួយ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​កូវីដ​១៩​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ