ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើបាតុកម្មនៅអាមេរិកអាចជួយអោយមានការដោះលែងអ្នកជាប់ឃុំនៅកម្ពុជាបានឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២០
បើគ្មានការប្រែប្រួលទេ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនឹងធ្វើបាតុកម្មមួយនៅថ្ងៃចន្ទ ទី២៨ ខែកញ្ញានេះ ក្នុងកម្មវត្ថុដើម្បីទាមទារអោយមានការអន្តរាគមន៍ដោះលែងអ្នកទោសមនសិការ ចំពោះអ្វីដែលពួកគេហៅថា ជាពលរដ្ឋសកម្មដើម្បីយុត្តិធម៌និងប្រជាធិបតេយ្យ ទាក់ទងករណី លោក រ៉ុង ឈុន។ សម្រាប់ពលរដ្ឋខ្មែរនៅក្នុងស្រុកវិញក៏អះអាងថា ពួកគេក៏គ្រោងធ្វើការតវ៉ាជាថ្មីទៀតដែរ តែមិនទាន់កំណត់ថ្ងៃជាក់លាក់នៅឡើយ។ តើបាតុកម្ម ជាមធ្យោបាយមួយជួយអោយមានការដោះលែងអ្នកជាប់ឃុំនៅកម្ពុជាបានដែរឬទេ?