អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើសកម្មភាពសាសនា និងមនុស្សធម៌របស់លោកកឹម សុខា មានអត្ថន័យបែបណា?

សំឡេង ១១:៥៣
លោក កឹម សុខា
លោក កឹម សុខា © REUTERS
ដោយ៖ វណ្ណ សុគន្ធា
១៦ នាទី

លោក​កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​មនុស្សធម៌​ដោយ​ចុះ​ចែក​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​ទឹក​ជំនន់​។ កាល​ពី​ថ្ងៃ​ទី​២៧​ កញ្ញា ​លោក​បាន​ចុះ​ទៅ​ចែក​អំណោយ​ដល់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ហើយ​កាល​ពី​ម្សិលមិញ​លោក​បាន​ចុះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​ទៀត។ មុន​ធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​ លោក​កឹម សុខា ​ក៏​បាន​ចូលរួម​សកម្មភាព​សាសនា​ផង​ដែរ​ដោយ​បាន​ទៅ​ដាក់​បិណ្ឌ​នា​បុណ្យ​ភ្ជុំបិណ្ឌ​តាម​វត្ត​អារាម​នានា​។ សកម្មភាព​របស់​លោក​កឹម សុខា​នេះ កើត​ឡើង​ស្រប​ពេល​ដែល​កំពុង​មាន​ក្តី​ក្តាំ​នៅ​តុលាការ​ ហើយ​តុលាការ​បាន​ហាម​ឃាត់​លោក​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​ទៅ​ទៀត​។ ដូច្នេះ​ តើ​សកម្មភាព​សាសនា​ និង​មនុស្ស​ធម៌​របស់​លោក​កឹម សុខា​នេះ ​មាន​អត្ថន័យ​បែបណា​?

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ