បទយកការណ៍

អ្នកអភិរក្សធនធានជលផល លោក ហោ សំអាត ៖ខ្ញុំចង់ឃើញរដ្ឋាភិបាលទទួលស្គាល់ការខិតខំរបស់សហគមន៍ខ្ញុំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហគមន៍​នេសាទ​ស្តី​ក្រោម​រហាលសួង​ នៅ​ក្នុង​ឃុំ​ព្រែក​ហ្លូង ​ស្រុក​ឯក​ភ្នំ ​ខេត្ត​បាត់​ដំបង ​ត្រូវ​បាន​បង្កើត​ឡើង​ជិត​ ២០ឆ្នាំ​មក​ហើយ​ ដោយ​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ​ ដែល​ភាគ​ច្រើន​ជា​អ្នក​នេសាទ​។​បច្ចុប្បន្ន​សហគមន៍​នេះ​កំពុង​អភិរក្ស​ត្រី​មេ​ពូជ​រាប់​សិប​តោន​ និង​ធនធាន​ជលផល​ជា​ច្រើន​ទៀត ​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​។ សកម្មភាព​នេះ​ត្រូវ​បាន​គាំទ្រ​ពី​បណ្តា​អង្គការ​សង្គម​ស៊ីវិល ​និង​អាជ្ញាធរ​បឹង​ទន្លេ​សាប​រួច​ហើយ​ នៅ​ឡើយ​តែ​ការ​ចេញ​ប័ណ្ណ​សរសើរ​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ។ នេះ​ជា​អ្វី​ដែល​អ្នក​អភិរក្ស​ធនធាន​ជលផល​ ដូចជា​ លោក​ ហោ សំអាត ដែល​មាន​អាយុ​៦២​ឆ្នាំ​ចង់បាន​។

លោក ហោ សំអាត អ្នកអភិរក្សធនធានជលផលនៃសហគមន៍​នេសាទ​ស្តី​ក្រោម​រហាលសួង
លោក ហោ សំអាត អ្នកអភិរក្សធនធានជលផលនៃសហគមន៍​នេសាទ​ស្តី​ក្រោម​រហាលសួង © សហការី