អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

បណ្ឌិត ឆេង គឹមឡុង៖ សេដ្ឋកិច្ចកម្ពុជាងើបឡើងវិញបន្តិច ដោយសារកត្តាកសិឧស្សាហកម្ម និងសំណង់

សំឡេង ១១:៣១
លោកបណ្ឌិត ឆេង គីមឡុង
លោកបណ្ឌិត ឆេង គីមឡុង © សហការី
ដោយ៖ ញឹម សុផល
១៨ នាទី

​ធនាគារ​ពិភពលោក​(​World Bank​) ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​ព្យាករ​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រង​នូវ​ការ​រាតត្បាត​នៃ​វី​រុ​ស​កូ​វី​ដ​១​៩​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២​០​២​០​នេះ​ ​នឹង​មាន​កំណើន​អវិជ្ជមាន​ ​គឺ​-​២​% ​ខណៈ​កាលពី​ប៉ុន្មាន​ខែមុន​ ​ធនាគារ​នេះ​ ​បាន​ព្យាករ​លើក​ទី​១​នៃ​ការ​ចាប់ផ្តើម​រាតត្បាត​កូ​វី​ដ​១​៩​ដែរ​ថា​ ​មាន​កំណើន​អវិជ្ជមាន​-​១​% ​ក្នុង​សេ​ណារី​យោ​គោល​ ​និង​-​២​,​៩​% ​ក្នុង​សេនា​រី​យោ​ដែល​ទាប​បំផុត​។​ ​ជាមួយគ្នា​នេះ​ ​កាលពី​ស​ប្តាហ៍​មុន​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(​A​D​B) ​ក៏បាន​ព្យាករ​ពី​កំណើន​អវិជ្ជមាន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដែរ​គឺ​ -​៤​% ​ខណៈ​រដ្ឋាភិបាល​នៅតែ​រក្សា​ការ​ព្យាករណ៍​របស់​ខ្លួន​នៅ​ក្នុងរង្វង់​-​១​,​៩​%​ដដែល​។​ ​លោក​បណ្ឌិត​ ​ឆេង​ ​គឹម​ឡុង​ ​នាយក​មជ្ឈមណ្ឌល​ន​វា​នុ​វត្ត​ន៍​ផ្នែក​អភិបាល​កិច្ច​ ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​មើលឃើញ​ថា​ ​ការ​ព្យាករណ៍​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំ​ៗ​ទាំងពីរ​នេះ​ ​បង្ហាញ​ថា​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​បាន​ធូរស្រាល​ ​និង​ងើប​រើប​ឡើងវិញ​បន្តិច​ ​ដោយសារ​កត្តា​២​សំខាន់​គឺ​ក​សិ​ឧស្សាហកម្ម​ ​និង​វិ​ស័​យ​សំណង់​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ