កម្ពុជា-សង្គម

មាតាទារកដែលរងគ្រោះដោយម្សៅទឹកដោះគោ Nutrilatt ថាមិនទាន់មានចំណាត់ការលើសំណងផ្លូវចិត្ត

​គិត​មកទល់​ពេលនេះ​ ​សំណុំរឿង​ម្សៅ​ទឹកដោះគោ​Nut​r​i​lat​t​ ​ចំនួន​ ​៦​B​a​c​h​ ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ ​ខ្វះ​នូវ​សារធាតុ​ចិញ្ចឹម​ ​និង​ជាតិ​ដែក​ដល់​ទារក​ ​គឺ​នៅ​មិនទាន់​មានការ​ដោះស្រាយ​នូវ​សំណង​ការខូចខាត​ដល់​ក្រុម​មាតា​ទារក​នៅឡើយ​ ​បើ​ទោះបីជា​ខាង​ភាគី​ក្រុមហ៊ុន​នាំចូល​ម្សៅ​ទឹកដោះគោ​ ​Nut​r​i​lat​t​នេះ​ ​បាន​ចេញ​នូវ​លិខិត​សុំ​អភ័យទោស​ ​និង​ធានា​ទទួលខុសត្រូវ​លើ​ការខូចខាត​ដល់​ក្រុម​មាតា​ទារក​ ​កាលពី​ថ្ងៃ​ទី​៩​កញ្ញា​កន្លងមក​ក្តី​។​ ​លោកស្រី​ ​ច​័ន្ទ ​ផល្គុន​ ​ដែល​ជា​មាតា​ទារក​រងគ្រោះ​ក្នុងចំណោម​ក្រុម​មាតា​ទារក​១​៦​គ្រួសារ​ ​បាន​លើកឡើង​ថា​ ​ពួកគេ​នៅ​មិនទាន់​ទទួល​បាន​សំណង​ផ្លូវចិត្ត​នៅឡើយ​ទេ​ ​ហើយ​យ៉ាង​ពួកគេ​ក៏បាន​ដាក់​នូវ​តម្លៃ​សំណង​ផ្លូវចិត្ត​ដល់​ភាគី​ក្រុមហ៊ុន​ ​និង​កំពុង​រង់ចាំ​ចំណាត់​ការ​បន្តបន្ទាប់​ពី​ខាង​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ ​កិច្ច​ការប្រកួតប្រជែង​ ​និង​ប​ង្រ្កា​ប​ការ​ក្លែង​បន្លំ​ ​មុននឹង​សំណុំរឿង​ឈាន​ដល់​តុលាការ​។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានជួបជជែកដាច់ដោយឡែកពីគ្នារវាងមាតាបិតាកុមាររងគ្រោះពីការបំបៅកូនដោយទឹកដោះគោម៉ាក Nutrilatt និងតំណាងក្រុមហ៊ុនទឹកដោះគោ Nutrilatt Master LM Co.,Ltd នាពេលកន្លងមក
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានជួបជជែកដាច់ដោយឡែកពីគ្នារវាងមាតាបិតាកុមាររងគ្រោះពីការបំបៅកូនដោយទឹកដោះគោម៉ាក Nutrilatt និងតំណាងក្រុមហ៊ុនទឹកដោះគោ Nutrilatt Master LM Co.,Ltd នាពេលកន្លងមក © FB
ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោកស្រី ច័ន្ទ ផល្គុន៖

សូមបញ្ជាក់ជូនថា ម្សៅទឹកដោះគោ Nutrilatt ចំនួន៦bach មានលេខ B/N 487, 488, 536, 537, 538, 539 ដែលរកឃើញថាខ្វះនៅសារធាតុចិញ្ចឹមដល់ទារកទាំងនោះត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសឲ្យប្រមូលទីផ្សារមកវិញ និងឲ្យក្រុមហ៊ុនផ្អាកការនាំចូលម្សៅទឹកដោះគោខាងលើរហូតដល់មានការជូនដំណឹងជាថ្មី។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI