តើសេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញល្អប្រសើរជាងការព្យាករណ៍ទុកដែរឫទេក្នុងឆ្នាំ២០២០នេះ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៣
ធនាគារអភិវឌ្ឍអាស៊ី(ADB) និងធនាគារពិភពលោក(World Bank)សុទ្ធតែបានដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២០នេះនៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ពួកគេ។ ធនាគារអភិវឌ្ឍអាស៊ី(ADB)បានព្យាករជាថ្មីថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្រោម៤%(-៤%) ដែលលើកមុនធនាគារនេះបានព្យាករថា នឹងធ្លាក់ចុះក្រោម៥,៥%(-៥.៥%)។ ចំណែក ធនាគារពិភពលោកវិញបានវាយតម្លៃជាថ្មីថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់មកក្រោម២%(-២%) ដែលពេលមុនបានវាយតម្លៃថា នឹងធ្លាក់ចុះចន្លោះក្រោម១%(-១%)ទៅក្រោម២,៩%(-២,៩%)។ ស្តែងចេញតាមការព្យាករណ៍របស់ធនាគារធំៗទាំងពីរនេះ តើសេដ្ឋកិចុ្ចកម្ពុជាអាចនឹងមានការប្រែប្រួលល្អប្រសើរជាងការព្យាករណ៍ទុកទេមុនដាច់ឆ្នាំ២០២០នេះ?