ភ្ញៀវប្រចាំថ្ងៃ

លោក ចាន់ សុផល៖ «ខ្ញុំយល់ថាវាជាការពិបាកនឹងរំពឹងថា នឹងរកវិធានការឲ្យល្អជាងនេះផ្សេងទៀត»

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​កម្ពុជា​ នៅថ្ងៃ​ពុធ​នេះ​ បាន​ប្រកាស​វិធានការ​បន្ថែម​ ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​ និង​ការ​ស្តារ​ និង​ជម្រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​ជុំ​ទី​៦​។ លោក​ ចាន់ សុផល នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ បាន​លើក​ឡើង​ថា​ ជា​វិធានការ​ដែល​ល្អ​ ដែល​ជួយ​សម្រាល​ដល់​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ ដែល​បណ្តាល​មក​ពី​វិបត្តិ​កូវីដ​១៩​ ខណៈ​ដែល​រដ្ឋាភិបាល​ក៏​ទទួល​រង​ផល​ប៉ះពាល់​ដែរ​ ដោយ​ចំណូល​ពន្ធដារ​មាន​ការ​ធ្លាក់​ចុះ​។

លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ
លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ © FB