អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកហង្ស ពុទ្ធា៖LDP គួរស្វែងយល់ឱ្យបានច្បាស់ពីនីតិវិធីស្នើសុំដាក់អ្នកសង្កេតការណ៍ ដើម្បីជៀសវាងការយល់ច្រឡំ

សំឡេង ១០:៣៣
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ © RFI
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ ​គឺ​លោក​ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា ​គជប​។ លោក​ហង្ស ពុទ្ធា ​បាន​លើក​ឡើង​ថា​ ដំណើរការ​ពិនិត្យ​បញ្ជី​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២​០​២​០​ ​នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នា​ថ្ងៃ​នេះ​ គឺ​បាន​ប្រព្រឹត្ត​ដោយ​រលូន​ មិន​មាន​បញ្ហាអ្វី​ចោទ​នោះ​ទេ​។ ជុំវិញ​បញ្ហា​ជាមួយ​នឹង​គណបក្ស​សម្ព័ន្ធ​ ដើម្បី​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា​ LDP​វិញ​ លោក​ហង្ស ពុទ្ធា បាន​អះអាង​ថា​ គណបក្ស​នេះ​បាន​យល់​ច្រឡំ​ពី​និតីវិធី​ស្នើ​សុំ​ដាក់​អ្នក​សង្កេតការណ៍​ដែល​ជា​ភ្នាក់ងារ​គណបក្ស​ ទើប​ជា​បាន​ចោទ​ប្រកាន់​លើ​មន្រ្តី​គជប​ថា​ បាន​រារាំង​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​។ លោក​ថា​ គណបក្ស​LDP​ គួរ​តែ​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​ពី​និតិ​វិធី​នេះ​ ដើម្បី​កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ទៀត​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ