អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បញ្ហាបឹងតាមោក៖សង្គមស៊ីវិលថា ពុំគួរអភិវឌ្ឍទេ តែរដ្ឋាភិបាលថា បានសិក្សាច្បាស់លាស់ហើយមុនសម្រេចលុបផ្នែកខ្លះ

សំឡេង ១២:០០
អង្គការសមាគមធាងត្នោតរកឃើញថា បឹងនៅភ្នំពេញ ជិតត្រូវបានបាត់បង់ទាំងស្រុង
អង្គការសមាគមធាងត្នោតរកឃើញថា បឹងនៅភ្នំពេញ ជិតត្រូវបានបាត់បង់ទាំងស្រុង @សហការី
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​ផ្នែក​ខ្លះ​នៃ​បឹងតាមោក​ប្រគល់​ឱ្យ​ក្រសួង​ និង​ស្ថាប័ន​របស់​រដ្ឋ​នានា ​ដើម្បី​សាងសង់​ទី​ស្នាក់ការ​ថ្មី​ និង​អភិវឌ្ឍ​ផ្សេងៗ​។ បន្ថែម​លើ​នេះ​ ផ្នែក​ខ្លះ​ដទៃ​ទៀត​នៃ​បឹង​ធម្មជាតិ​នេះ​ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​កាត់​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ផង​ដែរ​។ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បាន​តាមដាន ​និង​ឃ្លាំមើល​ពី​បញ្ហា​នេះ​ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អនាគត​នៃ​បឹង​តាមោក​។ ពួកគេ​ថា​ បឹង​តាមោក​ដែល​ជា​អាង​ស្តុក​ទឹក​ធំ​បំផុត​របស់​រាជធានីភ្នំពេញ​ ពុំគួរ​ត្រូវ​បាន​អភិវឌ្ឍ​បែប​ហ្នឹង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គួរ​រក្សា​ទុក​ ហើយ​អភិវឌ្ឍ​ឱ្យ​មាន​សោភ័ណ្ឌ​ភាព​។ ប៉ុន្តែ​ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ ការ​សម្រេច​អភិវឌ្ឍ​លើ​បឹង​តាមោក​នេះ​ គឺ​រដ្ឋាភិបាល​បាន​គិត​គូរ​ និង​សិក្សា​បាន​ច្បាស់លាស់​រួច​រាល់​ហើយ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ