អានតួអត្ថបទ
កម្ពុជា-សង្គម

គជប៖ ទិន្នន័យអ្នកចុះឈ្មោះថ្មីមានជិត២០០០នាក់ នៅព្រឹកថ្ងៃដំបូងនៃការពិនិត្យនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០

ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ (រូបភាពឯកសារ)
ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ (រូបភាពឯកសារ) AP - Heng Sinith
ដោយ៖ ជួប នរក្សា
១១ នាទី

​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​នៅ​ព្រឹកនេះ​ ​បាន​បើក​ដំណើរការ​ការពិនិត្យ​បញ្ជី​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២​០​២​០​ ​ក្នុងរយៈពេល​១​៩​ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃ​ទី​១​តុលា​នេះ​ ​ដល់​ថ្ងៃ​ទី​១​៩​តុលា​។​ ​ក្នុង​នោះ​ការិយាល័យ​បោះឆ្នោត​ចំនួន​១​៦​៤​៦​ឃុំ​សង្កាត់​ទូទាំង​រាជធានី​-​ខេត្ត​ ​បាន​បើកទ្វារ​ដំណើរ​ការពិនិត្យ​និង​ចុះឈ្មោះ​ ​និង​គិត​មក​ត្រឹម​ម៉ោង​១​២​ថ្ងៃត្រង់​នេះ​ ​គជ​ប​ ​បាន​បញ្ជាក់​ថា​ ​មាន​អ្នក​ចុះឈ្មោះ​ថ្មី​ចំនួន​ ​១​៦​២​០​នាក់​ ​អ្នកសុំ​កែ​ទិន្នន័យ​៣​៦​៧​នាក់​ ​អ្នក​ផ្លាស់​ចូល​៣​៦​៨​នាក់​ ​និង​អ្នក​ត្រូវ​បាន​លុបឈ្មោះ​ចេញ​មាន​ចំនួន​៥​នាក់​។​ ​បើ​តាម​លោក​ ឌឹ​ម​ សុ​វណ្ណា​រុំ​ ​អ្នកនាំពាក្យ​គជ​ប​ ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ ​ឲ្យដឹង​ថា​ ​ដំណើរ​នៃ​ការពិនិត្យ​បញ្ជី​និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២​០​២​០​ ​ប្រព្រឹត្តទៅ​តាម​កាលវិភាគ​ដោយ​ ​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៤​តុលា​ ​ជា​ការ​ចុះឈ្មោះ​តាម​ឃុំ​សង្កាត់​ ​រីឯ​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​១​៤​តុលា​ ​ជា​ការ​ចុះឈ្មោះ​ចល័ត​ដោយក្រុម​ការងារ​គជ​ប​តាម​ភូមិ​មួយ​ចំនួន​ក្នុង​រាជធានី​-​ខេត្ត​ ​និង​ពី​ថ្ងៃ​ទី​១​៥​ដល់​ថ្ងៃ​១​៩​តុលា​ ​ជា​ការ​ចុះឈ្មោះ​តាម​ឃុំ​សង្កាត់​វិញ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍របស់លោក ឌឹម សុវណ្ណារុំ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ