ភ្ញៀវប្រចាំថ្ងៃ
លោក លី សំរិទ្ធិ៖ ការរៀបចំបើកមុខដើម្បីសម្ពោធការដ្ឋានសា្ថបនាផ្លូវ៣៨ខ្សែស្ទើររួចរាល់១០០%ហើយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៧
អាជ្ញាធរខេត្តសៀមរាបកំពុងរៀបចំបំពេញការងាររបស់ខ្លួនអស់រយៈពេល៣ថ្ងៃមកហើយ ដោយមានការសម្របសម្រួល ដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលមានជាប់ពាក់ព័ន្ធនឹងចំណីផ្លូវចំនួន៣៨ខ្សែ ដែលរដ្ឋាភិបាលគ្រោងបើកការដ្ឋានស្ថាបនានៅខែវិច្ឆិកាខាងមុខ ជាមួយនឹងកញ្ចប់ថវិកាចំនួន១៥០លានដុល្លារ។ លោក លី សំរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យខេត្តសៀមរាប បានថ្លែងថាការងារបើកផ្លូវជំហានដំបូង ដើម្បីឈានទៅរកការស្ថាបនាផ្លូវ ដែលមានចំងាយសរុបជាង១០០គីឡូម៉ែត្រនេះ បានប្រព្រឹត្តទៅដោយមិនមានឧបសគ្គអ្វីនោះទេ។