អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើវិធានការដើម្បីទ្រទ្រង់វិស័យទេសចរណ៍របស់រដ្ឋាភិបាលជុំទី៦នេះ ធ្វើឲ្យអាជីវកម្មទេសចរណ៍នឹងនទេ?

សំឡេង ១២:២៦
ភ្ញៀវទេសចរកំពុងរង់ចាំមើលថ្ងៃរះនៅប្រាសាទអង្គរវត្ត
ភ្ញៀវទេសចរកំពុងរង់ចាំមើលថ្ងៃរះនៅប្រាសាទអង្គរវត្ត AP - Heng Sinith
ដោយ៖ ញឹម សុផល
១៨ នាទី

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​កញ្ញា ​បាន​សម្រេច​ដាក់​វិធានការ​បន្ថែម​ទៀត​ ដើម្បី​បន្ត​គ្រប់​គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​ និង​ការ​ស្តារ​ឡើង​វិញ​ រួម​ទាំង​ជម្រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​។ ក្នុង​ចំណោម​វិស័យ​សំខាន់ៗ​ ដែល​រដ្ឋាភិបាល​បាន​ជួយ​នោះ​ វិស័យ​ទេសចរណ៍​ក៏​បាន​ទទួល​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ ដោយ​រដ្ឋ​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤០​ដុល្លារ​ ក្នុង​១ខែ​ដល់​កម្មករ​ និយោជិត​ម្នាក់​ ដែល​បំពេញ​ការងារ​ក្នុង​វិស័យ​នេះ ​សម្រាប់​រយៈពេល​៣ខែ​ទៅ​មុខ​ទៀត​ ហើយ​សហគ្រាស​ត្រូវ​រួម​ចំណែក​តាម​គោលការណ៍​ស្ម័គ្រចិត្ត​ និង​តាម​លទ្ធភាព​ជាក់​ស្តែង​ បន្ថែម​ពី​លើ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ជូន​។ ក្រៅ​ពី​នេះ​ រដ្ឋ​ក៏​បន្ត​លើក​លែង​ការ​បង់​ពន្ធ​ប្រចាំ​ខែ​គ្រប់​ប្រភេទ​ បន្ត​ពន្យា​បង់​កាតព្វកិច្ច​របប​សន្តិសុខ​សង្គម​ និង​លើកលែង​បង់​ប៉ាតង់​ជាដើម​។ ក៏​ប៉ុន្តែ​បញ្ហានេះ​ កំពុង​ស្ថិត​នៅ​ជា​របៀបវារៈ​នៃ​ការ​ជជែក​គ្នា​នៅ​ឡើយ​ រវាង​ប្រតិបត្តិករ​ទេសចរណ៍ ​និង​អាជ្ញាធរ​រដ្ឋ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ