បទយកការណ៍
សាយ រត់ជុំវិញប្រទេសរយៈពេល៩៩ថ្ងៃ រៃអង្គាសប្រាក់ជួយមន្ទីរពេទ្យកុមារអង្គរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៩
លោក អ៊ួន បឋម ឬសាយ ដែលត្រូវបានគេស្គាល់ថាជាសិល្បករប្រកបដោយទេពកោសល្យ បានស្ម័គ្រចិត្តរត់ជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ មិនត្រឹមតែជួយរៃអង្គាសថវិកាទេ តែ សាយ ចង់ឲ្យការរត់របស់លោក ក្លាយជាការជំរុញទឹកចិត្តឲ្យគ្រប់គ្នាជួយសង្គមតាមទេពកោសល្យរបស់ខ្លួន។ ចំពោះសប្បុរសជន ដែលចង់បរិច្ចាគជាទឹកប្រាក់ អាចបរិច្ចាគបានតាមគណនីធនាគារ ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។