កម្ពុជា-ជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យរងនូវជំនន់ទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ ខណៈតំបន់ផ្សេងទៀតអាចប្រឈមនឹជំនន់ដូចគ្នា

អាជ្ញាធរសមត្ថកិច្ចនាំគ្នាជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព
អាជ្ញាធរសមត្ថកិច្ចនាំគ្នាជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព © FN

មក​ទល់​ម៉ោង​នេះ​ ប្រជាពលរដ្ឋ​ប្រមាណ​១០០​គ្រួសារ​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ ខណៈ​ជំនន់​ទឹកភ្លៀង​បាន​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ​ ទី​ដែល​ខ្ពស់​ជាង​ព្រំដែន​កម្ពុជា​ចំនួន​២​ច្រក​ គឺ​ច្រក​អូខៃដន​ និង​ច្រក​អូ៣ជាន់​ ក្នុង​ស្រុកអូជ្រៅ​។ ទាំង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ ទាំង​ក្រសួង​ធនធានទឹក​បញ្ជាក់​ដូចគ្នា​ថា​ ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​អាច​គ្រប់គ្រង​បាន​នៅឡើយ​។ លោក​ ចាន់ យុត្ថា រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធានទឹក​ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ RFI​ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា​ ក្រៅពី​ជំនន់​ទឹកភ្លៀង​ ដែល​ហូរ​ធ្លាក់​ពី​ប្រទេសថៃ​ ភ្លៀង​ក៏​បាន​ធ្លាក់​នៅ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ហើយ​តំបន់​មួយ​ចំនួន​ទៀត​នៃ​ប្រទេស​កម្ពុជា​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ផង​ដែរ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ដោយសារ​ទឹកភ្លៀង​មាន​កំរិត​ខ្ពស់​ដូចជា​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​ជា​ដើម​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោក ចាន់ យុត្ថា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI