ភ្ញៀវប្រចាំថ្ងៃ
លោកស្រី ម៉េង សុភារី៖ ការស្នើឲ្យតុលាការដំណើរការសវនាការឡើងវិញ ដើម្បីរកយុត្តិធម៌ជូនលោក កឹម សុខា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៩
នៅថ្ងៃនេះ មេធាវី៤រូបរបស់លោក កឹម សុខា បានលិខិតស្នើសុំទៅកាន់តុលាការក្រុងភ្នំពេញឲ្យបើកសវនាការឡើងវិញសំណុំរឿងរបស់លោក កឹម សុខា បន្ទាប់ពីត្រូវបានពន្យាពេលជាច្រើនខែដោយសារកូវីដ១៩។ លោកស្រី ម៉េង សុភារី សហមេធាវីការពារក្តី លោក កឹម សុខា បានគូសបញ្ជាក់ថា នេះជាលើកទី២ហើយដែលក្រុមមេធាវីស្នើសុំបន្តសវនាការឡើងវិញលើសំណុំមេដឹកនាំគណបក្សប្រឆាំងនេះ ដែលការស្នើសុំលើកទី១កាលពីខែមិថុនា ត្រូវបានចៅក្រមបដិសេធ។ លោកស្រីបញ្ជាក់ថា មូលហេតុនៃការសុំឲ្យបន្តសវនាការឡើងវិញនៅពេលនេះគឺដើម្បីរកយុត្តិធម៌ជូន លោក កឹម សុខា។