កម្ពុជា-អប់រំ

គ្រូបង្រៀនកម្ពុជាឯករាជ្យលើកឡើងពីភាពខុសគ្នារវាងជីវភាពគ្រូបង្រៀន និងទំនិញទីផ្សារ រួមទាំងការចាប់ខ្លួនលោក រ៉ុង ឈុន

ដូច​ការ​គ្រោង​ទុក​ក្រុម​គ្រូ​បង្រៀន​មួយ​ចំនួន​ ដែល​ដឹកនាំ​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​ជួបជុំ​គ្នា​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌ​ឬស្សីកែវ​ រាជធានីភ្នំពេញ​ ដើម្បី​អបអរ​ដល់​ទិវា​គ្រូបង្រៀន​ពិភពលោក​។ នៅ​ក្នុង​ពិធី​ជួបជុំ​គ្នា​នេះ​ លោកគ្រូ​ អ្នកគ្រូ​ ដែល​តែង​តែ​រិះគន់​ចំណុច​ខ្វះ​ចន្លោះ​នៃ​វិស័យ​អប់រំ​ បាន​ថ្លែង​តាម​ឧឃោសនស័ព្ទ​ បន្ត​បន្ទាប់​គ្នា​ពី​ស្ថានភាព​គ្រូបង្រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពី​ជីវភាព​គ្រូបង្រៀន​ ប្រាក់​បៀវត្សរ៍​គ្រូបង្រៀន​ ធៀបទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​នៅ​តាម​ទីផ្សារ​ជាដើម​។ ក្រៅ​ពី​នេះ​ លោកគ្រូ ​អ្នកគ្រូ ​ក៏​បាន​ច្រៀង​ចំរៀង​ផ្សេងៗ​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​គ្រូបង្រៀន​ និង​រំលេច​ពី​លោក​ រ៉ុង ឈុន ដែល​ជា​ទី​ប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ដែល​បច្ចុប្បន្ន​លោក​ រ៉ុង ឈុន ​កំពុង​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ និង​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ក្រោយ​លោក​និយាយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម​។

លោកគ្រូ និងអ្នកគ្រូមួយចំនួននាំគ្នាប្រារព្ធទិវាគ្រូបង្រៀនពិភពលោក
លោកគ្រូ និងអ្នកគ្រូមួយចំនួននាំគ្នាប្រារព្ធទិវាគ្រូបង្រៀនពិភពលោក © សហការី
ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់ ក្រុមគ្រូបង្រៀន៖

នៅក្នុងឱកាសនៃទិវាគ្រូបង្រៀនពិភពលោកនេះដែរ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានថ្លែងប្រាប់វិទ្យុបារាំង RFI ដែរថា៖

សូមស្តាប់ប្រសាសន៍លោក ហង់ ជួនណារ៉ុន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI