បទយកការណ៍
ការលក់គ្រឿងរណ្តាប់កឋិនទាននៅតែដាច់ ទោះប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៥
ចាប់ពីថ្ងៃ១រោចខែអស្សុជ រហូតដល់ថ្ងៃ១៥កើតខែកត្តិកនេះ គឺជារយៈកាល២៩ថ្ងៃនៃបុណ្យកឋិនទាន ឬគេហៅថា កឋិនកាល។ នៅក្នុងរយៈពេល២៩ថ្ងៃនេះ ពុទ្ធបរិស័ទខ្មែរបាននឹងកំពុងជាវគ្រឿងរណ្តាប់កឋិនទាន ដើម្បីហែប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសរយៈពេល៣ខែ។ យ៉ាងណាក្តី ទោះបីជាត្រូវប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ក្តី តែការលក់សម្ភារៈកឋិនទាននៅតែលក់ដាច់ជាហូហែរ ចំណែកឯពុទ្ធបរិស័ទវិញ ក៏នាំគ្នាទៅជាវគ្រឿងរណ្តាប់កឋិនឥតដាច់ផងដែរ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។