ភ្ញៀវប្រចាំថ្ងៃ

លោក វន់ ពៅ៖ ស្ថានភាពអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនទាន់មានភាពប្រសើរនៅឡើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​រយៈពេល​ជិត​១ឆ្នាំ​ទៅហើយ​ ដែល​ជំងឺ​កូវីដ​១៩ ​បាន​រាតត្បាត​ទូទាំង​ពិភពលោក​ ក្នុងនោះ​ក៏​មាន​កម្ពុជា​ផង​ដែរ​។ កាល​ពី​ដើម​ឆ្នាំ​២០២០​នេះ​ នៅ​ពេល​ជំងឺ​កូវីដ​ ចាប់ផ្តើម​រាតត្បាត​ អ្នក​ប្រកប​មុខរប​រវិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា​ មាន​ការ​ត្អូញត្អែរ​យ៉ាងខ្លាំង​ថា​ ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​១៩​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​របស់​ពួកគាត់​ ជា​អ្នក​ក្រីក្រ​ ដែល​ជា​ជន​ងាយ​រងគ្រោះ​យ៉ាង​ខ្លាំង​។ លោក​ វន់ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA) ថ្លែងថា ​ស្ថានភាព​អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មិន​មាន​អ្វី​ប្រសើរ​ទេ​ បើ​ទោះ​ណា​ជា​សភាព​ការណ៍​កូវីដ១៩​នៅ​ប្រទេស​កម្ពុជា​មាន​ការ​ធូរ​ស្បើយ​ក៏​ដោយ​។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ © RFI
មើលវគ្គផ្សេងទៀត