តើកម្ពុជាមានភាពចាំបាច់ទេក្នុងការខ្ចីបរទេសអំឡុងពេលកូវីដ១៩?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤២
អំឡុងពេលកូវីដ១៩ អ្នកសេដ្ឋកិច្ច និង អ្នកស្រាវជ្រាវសង្គមមួយចំនួន ស្នើឲ្យរដ្ឋាភិបាលប្រើប្រាស់កម្ចីពីបរទេសឲ្យមានតម្លាភាពដើម្បីបញ្ចៀសហានិភ័យបំណុលទៅថ្ងៃអនាគត។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា តាមរយៈព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈ ចេញ ផ្សាយដោយក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃទី១ ខែតុលា សម្រេចបង្កើនការខ្ចីលុយបរទេស ក្នុង ការស្ដាសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩ បើក្នុងករណីចាំបាច់។ សូមជម្រាបជូនថា កម្ពុជានឹងកម្ចីប្រាក់ពីបរទេសរយៈពេល៣ឆ្នាំខាងមុខ ពោលគឺឆ្នាំ២០២១ ក្នុងទំហំទឹកប្រាក់ជាង ១០ពាន់លានដុល្លារ ឆ្នាំ២០២២ជាង ១១ពាន់លានដុល្លារ ឆ្នាំ២០២៣ជាង ១២ពាន់លានដុល្លារ និងឆ្នាំ២០២៤ ជាង ១៣,៩ពាន់លានដុល្លារអាមេរិក ។ ដូច្នេះតើកម្ពុជាមានភាពចាំបាច់ទេក្នុងការខ្ចីបរទេស អំឡុងពេលកូវីដ១៩?