ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

វិវាទបណ្តាលមកពីការសង្ស័យពីមូលដ្ឋានកងទ័ពចិននៅកម្ពុជានឹងប៉ះពាល់ដល់អព្យាក្រឹតភាពរបស់កម្ពុជារឺ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​សង្ស័យ ​និង​ការ​ចោទ​ប្រកាន់​ជុំវិញ​កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍន៍​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៅ​កំពង់​ផែ​ រាម​ នៃ​ខេត្ត​ព្រះសីហនុ​ ដែល​បញ្ហា​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ម្តង​ហើយ​ម្តង​ទៀត​យ៉ាង​ណា​ក៏​ដោយ​ ក៏​រឿង​នេះ​មិន​ត្រូវ​បាន​បញ្ចប់​ដោយ​ងាយ​នៅ​ឡើយ​មក​ទល់​ពេល​នេះ​។ មេ​ដឹក​នាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ លោក​ សម រង្ស៊ី​ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ បាន​លើក​ឡើង​ពី​ម្សិលមិញ​ថា​អតីត​គណបក្ស​ប្រឆាំង​នេះ​ មិន​ទទួល​ស្គាល់​កិច្ច​សន្យា​ខុស​ច្បាប់​របស់​ក្រុង​ភ្នំពេញ​ជាមួយ​រដ្ឋាភិបាល​ចិន​ ក្នុង​វិស័យ​យោធា​ និង​ហិរញ្ញវត្ថុ​ ហើយ​គណបក្ស​នេះ​នឹង​លុប​ចោល​រាល់​កិច្ច​សន្យា​ទាំងនោះ​ នៅ​ពេល​ដែល​ពួក​គេ​បាន​ដឹក​នាំ​ប្រទេស​។ តែ​អ្នក​វិភាគ​មួយ​ចំនួន​ថា​វា​ជា​ការ​ពិបាក​រក្សា​អព្យាក្រឹត​ភាព​ណាស់​សម្រាប់​ប្រទេស​នៅ​លើ​ពិភពលោក​ នៅ​ពេល​ដែល​មហា​អំណាច​កំពុង​ប្រទាញ​ប្រទង់​ឥទ្ធិពល​គ្នា​រឿង​ភូមិសាស្ត្រ​នយោបាយ​។

កងទ័ពជើងទឹកកម្ពុជា នៅកំពង់ផែរាម ខេត្តព្រះសីហនុ
កងទ័ពជើងទឹកកម្ពុជា នៅកំពង់ផែរាម ខេត្តព្រះសីហនុ AP - Heng Sinith
មើលវគ្គផ្សេងទៀត