កម្ពុជា-ជំនន់ទឹកភ្លៀង

ភ្លៀងខ្លាំងនិងបាក់ទំនប់ បណ្តាលឲ្យស្រុកមួយចំនួននៃខេត្តបាត់ដំបងកំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀង

អាជ្ញាធរព្យាយាមជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព
អាជ្ញាធរព្យាយាមជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព © FB

ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​នៃ​ខេត្ត​បាត់ដំបង​ចាប់​តាំង​ពី​យប់​ម្សិលមិញ ​បណ្តាល​ឲ្យ​ទំនប់ទឹក​នៅ​ក្នុង​ស្រុក​រក្ខគីរី​ត្រូវ​បាក់​ ហើយ​ទឹក​បាន​ហូរ​ធ្លាក់​មក​ផ្នែក​ខាង​ក្រោម​យ៉ាង​គំហុក​។ ជាមួយគ្នានេះ​ រដ្ឋបាល​ខេត្ត​បាត់ដំបង​ ក៏​បាន​ជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ ដែល​រស់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ដង​ស្ទឹង​សង្កែ​ ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ដោយសារ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅ​ប៉ែក​ខាង​លើ ​ធ្វើឱ្យ​អាង​ស្តុក​ទឹក​ពេញ​ដែល​ត្រូវ​បើកទ្វារ​ទឹក​បង្ហូរ​ចូល​ក្នុង​ស្ទឹង​សង្កែ​ ដែល​ធ្វើ​ឱ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹង​មាន​ការ​កើន​ឡើង​ អាច​នៅ​យប់​មិញ​ ឬ​ព្រឹក​នេះ​។ តាម​ព័ត៌មាន​បឋម​ នៅ​តំបន់​ទំនាប​ នៃ​ស្រុក​មួយ​ចំនួន​ ក្នុង​ខេត្ត​បាត់ដំបង​ ត្រូវ​បាន​ទឹក​ជន់​លិច​ ក្នុង​នោះ​មាន​ស្រុក​សំឡូត​ រុក្ខគិរី​ មោងឬស្សី ​ភ្នំព្រឹក​ និង​ស្រុក​សំពៅលូន​។ លោក​ ងួន រតនៈ អភិបាល​ខេត្ត​បាត់ដំបង​ ដែល​កំពុង​ឈរ​ជើង​នៅក្នុង​តំបន់​ដែល​មាន​ការ​ជន់​លិច​ ក្នុង​ស្រុក​រក្ខគីរី​ ថ្លែង​បា្រប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ មុននេះ​បន្តិច​ថា​ អាជ្ញាធរ​ខេត្ត​បាត់ដំបង​កំពុង​តែ​ប្រឹងប្រែង​ជួយ​សង្គ្រោះ ​ដោយ​បាន​ដឹក​ជញ្ជូន​មនុស្ស​ ទ្រព្យសម្បត្តិ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោក ងួន រតនៈ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI