ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​គេ​គួរ​ដក​ពិសោធន៍​យ៉ាង​ណា បន្ទាប់​ពី​គំនរ​សំរាម គ្រប​ដណ្តប់​ទី​ក្រុង​ពេល​នេះ?

សំឡេង ១១:៣៩
កាក​សំណល់​សំរាម ដែល​មិន​មាន​អ្នក​ប្រមូល
កាក​សំណល់​សំរាម ដែល​មិន​មាន​អ្នក​ប្រមូល RFI/Siv Channa

គិត​ត្រឹម​ថ្ងៃ​ទី ០៩ តុលា​ម្សិល​មិញ​នេះ គឺមាន​រយៈ​ពេល​ជាង​១​សប្តាហ៍​មក​ហើយ​ ដែល​កម្មករ​ប្រមូល​សំរាមក្រុមហ៊ុន​ស៊ីនទ្រី​ប្រមាណ​ជាង​១​ពាន់​២​រយ​នាក់ បាន​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ការ​ទូទាត់​ប្រាក់​អតីតភាពការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត។ តំណាង​កម្មករ​បាន​លើក​ឡើង​ថា កូដកម្ម​នឹង​បន្ត​ធ្វើ​ដោយគ្មាន​ថ្ងៃ​កំណត់ ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ ខណៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​វិញ បាន​អះអាង​ថា គេ​មិនអាច​ធ្វើ​តាម​ការ​ទាមទារ​នេះ​បាន​ទេ។ យ៉ាង​ណា​ក្តី ឆ្លង​តាម​បទ​ពិសោធន៍​ខាង​លើ​នេះ តើ​គេ​គួរ​ដក​ពិសោធន៍យ៉ាង​ណា បន្ទាប់​ពី​គំនរ​សំរាម​គ្រប​ដណ្តប់​ទីក្រុង​ពេល​នេះ?