អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ចាន់ យុត្ថា៖ បន្ថែម​លើ​ជំនន់​ទឹក​ភ្លៀង កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ​ទី​១៥ ដែល​បង្ក​អោយ​មាន​ភ្លៀង​ធ្លាក់ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត

សំឡេង ១៥:០៣
លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួងធនធានទឹក
លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួងធនធានទឹក @RFI
ដោយ៖ វ៉ា សំណព្វ
១៩ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧត្តុនិយម​។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI ទាក់ទង​នឹងស្ថានភាព​ទឹក​ជំនន់​ដោយ​ទឹក​ភ្លៀង​នៅ​កម្ពុជា លោក ចាន់ យុត្ថា បានថ្លែងថា កម្ពុជា​នឹង​បន្ដ​ធ្លាក់​ភ្លៀងច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត ដោយ​សារ​ឥទ្ធិពល​នៃ​ព្យុះ​ទី​១៥​ដែល​នឹង​បក់​បោក​មក​លើ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ១១ តុលា។ បើ​តាម​លោក ចាន់ យុត្ថា ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​ភាគពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា នឹង​ធូស្រាល ប្រសិន​បើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ថែម។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ