ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកំណើនភាព​ក្រីក្រនៅ​កម្ពុជា​បង្កើតជាក្តីបារម្ភអ្វីខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផលប៉ះពាល់​នៃ​ជំងឺ​កូដវីដ១៩​ នឹងជំរុញ​កំណើន​អត្រា​​ភាព​ក្រីក្រ​នៅ​កម្ពុជា ​កើន​ឡើង​ដល់​ ​ជិត១៨​ភាគរយ ពោលគឺ​កើន​ឡើង​ជិត​ទ្វេ​ដង ដែល​ពី​មុន​អត្រាភាព​ក្រីក្រ​នៅ​កម្ពុជា​មាន​រង្វង់​១០ភាគរយ។ នេះ​ដោយ​យោង​តាម​ការ​រកឃើញថ្មី​ចុងក្រោយ​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា UNDP ចេញ​ផ្សាយ​កាល​ពីថ្ងៃទី​៨ខែ​តុលា​នេះ​។ មូលហេតុ​សំខាន់មួយ​ដែល​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​កើន​ឡើង​គឺដោយ​សារតែ​អត្រា​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា​អាច​កើន​ឡើង​ដល់​ជិត​៥ភាគ​រយ​ផងដែរ​។ តើកំណើននៃភាពក្រីក្រ​នៅ​កម្ពុជា​បង្កើត​ជា​ក្តីបារម្ភ​អ្វីខ្លះ​​​?

កុមារក្រីក្រកម្ពុជា។
កុមារក្រីក្រកម្ពុជា។ RFI/Siv Channa
មើលវគ្គផ្សេងទៀត