នៅកម្ពុជាជំនន់ទឹកភ្លៀង៖សម្លាប់មនុស្ស១០នាក់នៅក្នុងខេត្តចំនួន១០
នៅកម្ពុជាជំនន់ទឹកភ្លៀងជិត១០ថ្ងៃមកនេះ សម្លាប់មនុស្ស១០នាក់រួមទាំងកុមារផង រាប់ចាប់តាំងពីថ្ងៃទី១ដល់ថ្ងៃទី១០តុលា ក្នុងខេត្តចំនួន១០។ នេះជាការឲ្យដឹងជំហ៊ានបឋមពីលោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យនេះ។ លោក ឃុន សុខា ឲ្យដឹងថា មូលហេតុនៃការស្លាប់ ដោយសារជំនន់ទឹកភ្លៀងធ្លាក់មកយ៉ាងគំហុក រួមផ្សំនឹងទឹកហូរបូករួមកម្ពស់ទឹកហក់ឡើងលឿន ក៏បណ្ដាលឲ្យពលរដ្ឋលង់ទឹកស្លាប់បែបនេះ។
ចុះផ្សាយនៅថ្ងៃ៖
សូមស្ដាប់ការឡើងរបស់លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដូចតទៅ៖
KUN SOKHA BY HONG
សូមជម្រាបជូនថា ខេត្តចំនួន១០ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនោះរួមមាន៖ ប៉ៃលិន កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ភ្នំពេញ តាកែវ ស្វាយរៀង ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង ជាដើម។ ក្នុងចំណោមអ្នកស្លាប់ទាំង១០នាក់នេះ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង។ ពោធិ៍សាត់ និងបាត់ដំបង ជាខេត្តដែលកំពុងទទួលរងជំនន់ទឹកភ្លៀងយ៉ាងដំណំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ