កម្ពុជា នយោបាយ

អ្នកនយោបាយមក​ពីអតីត​បក្សប្រឆាំង​ម្នាក់​ទៀត បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ

​អតីត​ថ្នាក់​ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ម្នាក់ទៀត​ហើយ​ ​បាន​ទទួល​នីតិសម្បទា​ ​ធ្វើនយោបាយ​ឡើងវិញ​។​ ​នេះ​បើ​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​ ​១​០ខែ​តុលា​នេះ​ ​ម្សិលមិញ​។​ ​អ្នកនយោបាយ​ដែលគេ​មិនសូវ​ស្គាល់ឈ្មោះ​រូប​នេះ​គឺ​លោក​ស៊ុន​ ​សុភ័ក្រ​ ​ដែល​ជា​បុគ្គល​ទី១៣​ ​ហើយ​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​ ​ក្នុងចំណោម​អ្នកនយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បំរាម​ចំនួន​១១៨​រូប​។

ទង់​បក្ស​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​។
ទង់​បក្ស​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​។ © Reuters
ផ្សាយពាណិជ្ជកម្ម

​លោក​ ​ស៊ុន​ ​សុភ័ក្រ​ ​ក៏​មិន​ខុស​ពី​អ្នកឯទៀត​ទទួល​បាន​សិទ្ធ​ធ្វើនយោបាយ​ឡើង​ ​បន្ទាប់ពី​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើសកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ​ ​តាម​សាលដីកា​តុលាការ​កំពូល​ ​កាលពី​ឆ្នាំ​ ​២០១៧​ ​ក្រោយ​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សូម​ជម្រាប​ជូន​ថា​ ​លោក​ ​ស៊ុន​ ​សុភ័ក្រ​ ​ជា​បុគ្គល​ទី​១​៣​ហើយ​ ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​បន្ទាប់ពី​ ​លោក​ សុ​ន​ ​ឆ័​យ​ ​លោក​ ​តា​វ​ ​គឹម​ឈ​ន​ ​និង​លោក​ ​វ៉ា​ ​សា​ម៉ុ​ន​ ​ដែល​អ្នក​ទាំង​៣​នេះ​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​កាលពី​ថ្ងៃ​ទី​២៧​ខែសីហា​២០២០។​

​ក្រៅពី​នេះ​ ​ម​ន្រ្តី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​កន្លងមក​ ​មាន​ដូចជា​: ​លោក​ ​គង់​ ​គាំ​ ​លោក​ ​គង់​ ​បូរ៉ា​ ​លោក​ ​រៀល​ ​ខេមរិន្ទ្រ​ ​លោក​ ​ជី​វ​ ​កត្តា​ ​លោក​ ​កង​ ​គឹម​ហាក់​ ​លោក​ ​អ៊ូ​ ​ច័ន្ទ​រ័ត្ន ​លោក​ ​ច័ន្ធ ​សិលា​ ​លោក​ ​ស៊ិន​ ​សុវណ្ណ​នី​ ​និង​លោកស្រី​ ​ទេព​ ​សិទ្ធី​។​

​តែ​មកទល់​ពេលនេះ​ ​គឺ​មាន​អ្នកនយោបាយ​តែ​ចំនួន​១​៣​រូប​ប៉ុណ្ណោះ​ ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​ ​នៅក្នុងចំណោម​អ្នកនយោបាយ​របស់​អតីត​គណបក្ស​ង្រ្គោះ​ជាតិ​ចំនួន​១១៨រូប​ ​ដែល​ត្រូវ​បាន​ហាមឃាត់​ធ្វើនយោបាយ​៥​ឆ្នាំ​ ​បន្ទាប់ពី​ច្បាប់​ស្តីពី​ការ​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​ក្រុម​ប្រឆាំង​ឡើងវិញ​ ​ត្រូវ​បាន​ប្រកាសឲ្យប្រើ​កាលពី​ខែ​មករា​២០១៩។​

​ក្នុងចំណោម​ក្រុម​អ្នកនយោបាយ​មកពី​អតីត​បក្ស​ប្រឆាំង​ទាំងនេះ​ ​គឺ​មាន​មួយ​ចំនួន​បាន​ទៅ​បង្កើត​គណបក្ស​ថ្មី​ ​ដូចជា​ ​លោក​ ​កង​ ​គឹម​ហាក់​ ​និង​លោក​ ​ជី​វ​ ​កត្តា​ ​ទៅ​បង្កើត​គណបក្ស​ថ្មី​ ​ដាក់ឈ្មោះ​ថា​ ​«​ខ្មែរ​ស្រលាញ់​ជាតិ​»​ ​នៅ​គ្រា​ដែល​ ​លោក​ ​រៀល​ ​ខេមរិន្ទ្រ​ ​ទៅ​បង្កើត​បក្ស​ថ្មី​ដាក់ឈ្មោះ​ថា​ ​«​គណបក្ស​ខ្មែរ​អភិរក្សនិយម​»​។​ ​ចំណែក​ ​លោក​ ​គង់​ ​គាំ​ ​ទៅ​ធ្វើជា​ទីប្រឹក្សា​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូនប្រុស​គាត់​ ​គឺ​លោក​ ​គង់​ ម៉ូ​នី​កា​ ​ខណៈ​លោក​ ​គង់​ ​បូរ៉ា​ ​ជា​កូនប្រុស​ម្នាក់ទៀត​ ​ទៅ​ចុះចូល​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI