កម្ពុជា-ពាណិជ្ជកម្ម

លោក ស៊ាង ថៃ៖ «FTAនឹងចូលជាធរមានរយៈពេល៣០ថ្ងៃ ក្រោយពីភាគីទាំងពីរដូរលិខិតគ្នា»

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន​ (FTA) ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ​ហើយ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ម្សិលមិញ​ តាម​រយៈ​ប្រព័ន្ធ​អនឡាញ ​ដោយ​លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ និង​លោក​ ចុង ស្សាន ​(Zhong Shan) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ ក្រោម​សក្ខីភាព​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​លោក​ វ៉ាង យី ​ទីប្រឹក្សារដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​ ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈពេល​២​ថ្ងៃ​។ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រកាស​ថា​ ការ​ចុះ​ហត្ថលេខា​នេះ​ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​របស់​កម្ពុជា​ ដោយ​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​របស់​ខ្លួន​ជា​លើក​ដំបូង​បង្អស់​ ហើយ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​នេះ​ទៀត​សោត​ ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​មិត្ត​ជិតស្និទ្ធ​ ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ និង​ជា​ពិសេស​ជា​មិត្ត​ ដែល​មាន​ទំនាក់ទំនង​ប្រពៃណី​ដ៏​យូរលង់​មក​ហើយ​។

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោក ស៊ាង ថៃ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI