ភ្ញៀវប្រចាំថ្ងៃ
ឧកញ៉ា សុង សារ៉ន៖ «យើងជួយទិញស្រូវកសិករដែលរងគ្រោះដោយទឹកជំនន់ ដោយមិនគិតពីប្រាក់ចំណេញ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣២
សហព័ន្ធស្រូវ អង្ករកម្ពុជានៅថ្ងៃអង្គារនេះ បានចេញសេចក្តីប្រកាសមួយដោយធ្វើការអំពាវនាវដល់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យជួយទិញស្រូវសើមពីប្រជាកសិករ ក្នុងតម្លៃសមរម្យឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន។ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុននាំអង្ករចេញ Amru Rice ថ្លែងថាសមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមទិញស្រូវយ៉ាងសកម្មពីប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្តនានា ប្រកបដោយក្រមសីលធម៌ ដោយមិនមានការឆ្លៀតឱកាសបង្អាប់ ឬទំលាក់តម្លៃអ្វីទាំងអស់។