កម្ពុជា-នយោបាយ

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ ការសុំសិទ្ធិធ្វើនយោបាយឡើងវិញលុះត្រាតែធ្វើឡើងដោយមូលមាត់គ្នា

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះរាជលេខាផ្ទាល់សម្តេចឳ
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះរាជលេខាផ្ទាល់សម្តេចឳ © FB

ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​ ដែល​ជា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​មួយ​រូប​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ជំហរ​ប្រាប់​វិទ្យុ​បារាំង​ RFI​ ថា​ ព្រះអង្គ​ត្រូវ​ការ​មូល​មតិ​គ្នា​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ទាំង​អស់​ ដោយ​មិន​អាច​ស្នើ​សុំ​នីតិ​សម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​ជា​ឯកជន​បាន​ទេ​ ដោយសារ​តែ​បំរាម​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ក្រុម​។ ព្រះអង្គ​ម្ចាស់​បញ្ជាក់​ថា​ វា​មិន​សក្តិសម​ឡើយ​ ការ​ដែល​មាន​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ជា​លក្ខណៈ​បុគ្គល​ម្នាក់ៗ​ ដោយ​ព្រះអង្គ​បន្ថែម​ថា​ ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ក៏​ត្រូវ​មាន​គោល​បំណង​ច្បាស់​លាស់​ដែរ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់បន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ រៀបចំដោយ ញឹម សុផល៖

សូមរំលឹកថា ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិសរុប១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកាសម្រេចមិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានរំលាយ ក្រោមបទចោទជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ក៏ប៉ុន្តែក្រោយមក ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ បានបើកច្រកឲ្យអ្នកនយោបាយ ដែលជាប់បម្រាមអាចធ្វើនយោបាយឡើងវិញ ដោយអនុញ្ញាតឲ្យអ្នកបាត់សិទ្ធិធ្វើនយោបាយ ត្រូវធ្វើលិខិតស្នើសុំទៅក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៣រូបហើយ ដែលបានស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ ក្នុងនោះក៏មានមនុស្សសំខាន់ៗ ដែលជាអតីតតំណាងរាស្ត្រផងដែរ ដូចជាលោក សុន ឆ័យ លោក អ៊ូ ច័ន្ទរ័ត្ន លោក រៀល ខេមរិន្ទ លោក គង់ គាំ លោកកង គឹមហាក់ ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI