អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន អំពាវនាវជាថ្មីកុំឲ្យមានការរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋអំឡុងពេលគ្រោះទឹកជំនន់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២១ តុលា ២០២០នេះ នៅក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២១ តុលា ២០២០នេះ នៅក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ © FB/SPMPage
ដោយ៖ ញឹម សុផល
១១ នាទី

នៅ​ក្នុង​ពិធី​ចុះ​សួរ​សុខ​ទុក្ខ​ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​១​ម៉ឺន​គ្រួសារ​ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ នៅ​ខេត្ត​បន្ទាយមានជ័យ​ នា​ព្រឹក​នេះ​ដែរ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ធ្វើ​ការ​អំពាវនាវ​ជា​ថ្មី​ ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ និង​ធនាគារ​ សូម​កុំ​ឲ្យ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ​ គឺ​គ្រោះ​ទឹក​ជំនន់​ និង​វិបត្តិ​កូវីដ​១៩​។ ក៏​ប៉ុន្តែ​លោក​ ហ៊ុន សែន​ នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​អស់​រឹប​អូស​ទ្រព្យ​សម្បត្តិ ​ប្រសិន​បើ​ពលរដ្ឋ​ណា​ជឿ​តាម​ការ​ញុះញង់​កុំ​ឲ្យ​សង​បំណុល​ធនាគារ​ និង​មាន​ចលនា​ឲ្យ​ប្រជាជន​ដក​ប្រាក់​ពី​ធនាគារ​។ បន្ថែម​ពី​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ក៏​បាន​បញ្ជាក់​ដែរ​ពី​សារៈសំខាន់​នៃ​ការ​ទិញ​រថយន្ត​ពី​ចិន​ចំនួន​២៩០​គ្រឿង ​មក​បំរើ​ដល់​វិស័យ​យោធា​គឺ​បាន​ក្លាយ​ជា​មធ្យោបាយ​សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឱកាស​ ដែល​មាន​គ្រោះ​ទឹក​ជំនន់​នៅ​ពេល​នេះ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោក ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ