អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ថាឧកញ៉ាមួយចំនួនជួយទិញរថក្រោះពី៥ទៅ១០គ្រឿង ដើម្បីបំរើឲ្យការពារជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយថ្ងៃទី២ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយថ្ងៃទី២ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ © FB/SPMPage
ដោយ៖ ញឹម សុផល
៩ នាទី

នៅ​ក្នុង​ពិធី​សំណេះសំណាល​សួរ​សុខទុក្ខ​ និង​ចែក​អំណោយ​ថ្ងៃ​ទី​២​ដល់​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បង្ហើប​ថា​ ឧកញ៉ា​មួយ​ចំនួន​ បាន​ជួយ​ទិញ​រថក្រោះ​ពី​៥​ទៅ​១០​គ្រឿង​ រួម​នឹង​ជួយ​សាងសង់​បន្ទាយ​ទាហាន​នៅ​តាម​ព្រំដែន​ ហើយ​ការ​ទិញ​អាវុធ​នេះ​ មួយ​ផ្នែក​ទៀត​ក៏​ជា​ថវិកា​ជាតិ​ដែរ​។ លោក​ ហ៊ុន សែន ​បញ្ជាក់​ថា​លោក​នៅ​តែ​ទទួល​យក​ ដោយ​សារ​វា​ជា​ជំនួយ​សប្បុរសធម៌​។ ការ​លើក​ឡើង​ដោយ​លោក​ ហ៊ុន សែន​ ដូច្នេះ​ ត្រូវ​គេ​មើល​ឃើញ​ថា​ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រិះគន់​របស់​ក្រុម​ប្រឆាំង​ ដែល​ថា​លោក​ធ្វើ​អ្វី​ក៏​រៃ​អង្គាស​លុយ​ដែរ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ