អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

លោក មាស សុខសេនសាន៖ កម្ចីបន្ថែមពីបរទេសនៅឆ្នាំ២០២១ នឹងមិនធ្វើអោយកម្ពុជាវ័ណ្ឌករនោះទេ

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ © FB
ដោយ៖ វ៉ា សំណព្វ
១០ នាទី

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ ស្តីពី ​លទ្ធផល​នៃកិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​កាលពី​ថ្ងៃ​សុក្រ ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​ថវិកាជាតិ​ជាង​៣២​លាន​លាន​រៀល ​ឬ ​ជិត​៨​ពាន់​លានដុល្លារ​អាមេរិក​ (​ជាង៧៨៣៥​លានដុល្លារ) ​នៅឆ្នាំ២០២១​ខាងមុខនេះ ​ដោយផ្តល់​អាទិភាព​ទៅលើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា ​វិស័យ​សង្គមកិច្ច ​និង​ការអប់រំ​ ខណៈវិស័យ​រដ្ឋបាល​ទូទៅ ​និង​សេដ្ឋកិច្ច ​ត្រូវបាន​កាត់បន្ថយ​។

ផ្សាយពាណិជ្ជកម្ម

ថវិកាជាតិ​ជិត​៨ពាន់​លានដុល្លារ​សម្រាប់ឆ្នាំ២០២១​នេះ ​ត្រូវបែងចែក​ជា២​ធំៗ ​គឺថវិកា​សម្រាប់ចំណាយ​ថ្នាក់ជាតិ ​ដែលមាន​ទំហំជាង​៧ពាន់​លាន​ដុល្លារ (​ជាង​៧៤៦៤​លាន​ដុល្លារ​)​ និង​ថវិកា​សម្រាប់​ចំណាយ​ថ្នាក់ក្រោម​ជាតិ ​ដែលមាន​ទំហំ​ជិត៣រយលាន​ដុល្លារ​។ ​ចំនួន​ថវិការ​ជាតិ​នៅឆ្នាំ២០២១ ​បាន​​ថយ​ចុះ​ ១.៩% ​បើប្រៀបធៀប​នឹង​ថវិការជាតិ​សម្រាប់​ឆ្នាំ២០២០​ដែលមាន​ចំនួន ​៨.២​ពាន់​លានដុល្លារ។ ​យ៉ាងណាក្តី ​ក្នុងសេចក្តី​ព្រាងច្បាប់​ស្តីពី​ថវិការជាតិ​ឆ្នាំ២០២១​នេះ​ បានអោយដឹងដែរថា​ ក្នុងចំណោម​ថវិកាជាតិ​ជិត​៨​ពាន់លាន​ដុល្លារ​សម្រាប់ចាយ​នៅឆ្នាំ​២០២១​ គឺរដ្ឋាភិបាល​មាន​គម្រោង​ខ្ចីប្រាក់ពី​បរទេស​ប្រមាណ១,៥​ពាន់លាន ​SDR ​ស្មើជាង​២១​ពាន់​លាន​ដុល្លារអាមេរិក​។ ​លោក មាស​ សុខសេនសាន ​អគ្គលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បានថ្លែង​ថា ​តាមរយៈកម្ចី​នេះ​ មិន​ធ្វើអោយ​កម្ពុជា​ធ្លាក់នៅ​ក្នុងបំណុល​វ័ណ្ឌករ​នោះទេ។

គួរជំរាបជូនថា​ គិតត្រឹម​ខែមិថុនា​ ឆ្នាំ២០២០​នេះ​ ប្រទេស​កម្ពុជា ​មានបំណុល​សាធារណៈសរុបចំនួន​ ៧.៩ ពាន់លាន​ដុល្លារអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ