អានតួអត្ថបទ
កម្ពុជា-អប់រំ

ក្រសួងអប់រំអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាទាំងអស់ បើកដំណើរការឡើងវិញ ជាដំណាក់ការទី៣

ក្រសួងអប់រំ យុវជន និងកីឡា
ក្រសួងអប់រំ យុវជន និងកីឡា © Internet
ដោយ៖ ជួប នរក្សា
១៣ នាទី

សាលារៀន​សាធារណៈ​ទាំងអស់​ នឹង​បើក​ដំណើរការ​ឡើងវិញ ​ចាប់​ពី​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា​ នេះ ​ហើយ​ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នេះ​ ជា​ដំណាក់​កាល​ទី​៣ ​បន្ទាប់​ពី​ក្រសួង​អប់រំ​សង្កេត​ឃើញ​ថា​ គ្រឹះស្ថាន​សិក្សា​បាន​អនុវត្ត​បាន​ល្អ ​ក្នុង​បរិការណ៍​នៃ​ជំងឺ​កូវីដ​១៩​ កាល​ពី​ដំណាក់​កាល​ទី​១​ និង​ទី២​។ នេះ​បើ​តាម​សេចក្តី​ណែនាំ​ របស់​ក្រសួង​អប់រំ​ នៅ​ថ្ងៃ​ទី​២៧​ តុលា​ នេះ​។

ផ្សាយពាណិជ្ជកម្ម

សាលារៀនសាធារណៈគ្រប់កម្រិតនៅទូទាំងប្រទេស នឹងបើកដំណើរការឡើងវិញ ជាដំណាក់កាលទី៣ នៅថ្ងៃទី២វិច្ឆិកា ខាងមុខនេះ បន្ទាប់ពីការផ្អាកដំណើរការជិត៧ខែ ដោយសារការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩ លើពិភពលោក។ ការបើកដំណើរការនេះ នឹងតម្រូវឲ្យសាលារៀនសាធារណៈទាំងអស់ អនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា ដូចកាលដំណាក់កាលទី១ និងទី២ កន្លងមកដែរ។

បើតាមខ្លឹមសារសេចក្តីណែនាំ ការដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនេះ គឺអនុញ្ញាតឲ្យមានការសិក្សាចំនួន៥ ថ្ងៃក្នុងមួយសប្តាហ៍ និងកំណត់ចំនួនមិនលើស២៥នាក់ក្នុងមួយថ្នាក់ សម្រាប់ថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាគ្រប់កម្រិត។ រីឯគ្រឹះស្ថានមធ្យមសិក្សា ត្រូវអនុវត្តការសិក្សា ត្រឹម៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ និងកំណត់ចំនួនសិស្សមិនឲ្យលើសពី៣០ នាក់ សម្រាប់កម្រិតសិក្សាថ្នាក់ទី ៧ ទី៨ ទី១០ និងទី១១។

ដោយឡែកសិស្សានុសិស្សថ្នាក់ទី៩ និងទី១២ ដែលត្រៀមប្រលងថ្នាក់ជាតិនាពេលខាងមុខ នឹងត្រូវបន្តអនុវត្តដូចក្នុងដំណាក់កាលទី២។ ដំណាក់កាលទី២ ដែលតម្រូវឲ្យអនុវត្តការរៀនពេញលេញ និងចំណុះសិស្សត្រឹម១៥ ទៅ២០នាក់ក្នុងមួយថ្នាក់។

គូសបញ្ជាក់ថា ក្រសួងអប់រំបានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងសាធារណៈនិងឯកជន កាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០២០ បន្ទាប់ពីកម្ពុជារកឃើញករណីផ្ទុកកូវីដ១៩ ជាបន្តបន្ទាប់ និងបានប្តូរការសិក្សាឲ្យសិស្សានុសិស្សរៀនតាមប្រព័ន្ធអនឡាយ។

ក៏ប៉ុន្តែបន្ទាប់ពីស្ថានការណ៏កូវីដ១៩ មានភាពធូរស្រាល ក្រសួងអប់រំក៏បានអនុញ្ញាតឲ្យដំណើរការសាលារៀនឡើងវិញជា ៣ ដំណាក់កាល ក្នុងក្របខណ្ឌនៃគោលការណ៍ប្រតិបត្តិស្តង់ដារ និងការរក្សាគន្លាតបុគ្គល ដោយដំណាក់កាលទី១ បានអនុញ្ញាតឲ្យសាលារៀនឯកជន មានស្តង់ដារខ្ពស់ចំនួន ២០ ដំណើរការ ឯដំណាក់កាលទី២ អនុញ្ញាតិឲ្យសិស្សថ្នាក់ទី៩ និងទី១២ ចូលសិក្សា និងដំណាក់កាលទី៣នេះ គឺអនុញ្ញាតឲ្យសិស្សគ្រប់កម្រិតថ្នាក់ចូលសិក្សា ដើម្បីអនុវត្តបន្តនូវឆមាសទី២ ដល់ដំណាច់ខែធ្នូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ