អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការអុកស្វាម៖កម្ពុជាបានបង្ហាញការខិតខំប្រឹងប្រែងរបស់ខ្លួនកាត់បន្ថយវិសមភាពក្នុងគ្រាកូវីដ១៩

រូបភាពតំណាង
រូបភាពតំណាង © Oxfarm
ដោយ៖ អ៊ឹង ប៊ុនថន
១២ នាទី

ប្រទេស​កម្ពុជា​បាន​បង្ហាញ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង​ដើម្បី​កាត់​បន្ថយ​វិសមភាព​ ខណៈ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​ប្រឈម​មុខ​នឹង​វិបត្តិ​កូវីដ​១៩​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​អុកស្វាម​កាលពី​ម្សិលមិញ​។ ផ្អែក​តាម​ការ​សិក្សា​នេះ​ កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​៨​ ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០​។

ផ្សាយពាណិជ្ជកម្ម

អង្គការអុកស្វាមទើបតែចេញផ្សាយរបាយការណ៏ស្តីពីសន្ទស្សន៍សកល នៃការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយវិសមភាពឆ្នាំ២០២០នៅប្រទេសកម្ពុជា និងប្រទេសចំនួន១០នៅតំបន់អាស៊ាន រាប់ទាំងប្រទេសទីម័រខាងកើតផងដែរ។

សម្រាប់​កម្ពុជា របាយការណ៏នេះបានសិក្សាទៅលើការខិតខំប្រឹងប្រែង តាមរយ:គោលនយោបាយជាតិក្នុងវិស័យធំៗចំនួនបីដែលរួមមាន សេវាកម្មសាធារណ: ការប្រមូលពន្ធដា សិទ្ធិនិងប្រាក់ឈ្នួលរបស់កម្មករ។វិស័យធំៗទំាងបីនេះមានទំនាក់ទំនងយ៉ាងខ្លាំងដើម្បីកាត់បន្ថយវិសមភាពនៅក្នុងសង្គមជាពិសេសកំឡុងនៃវិបត្តិជំងឺកូវីដ១៩។​

ការសិក្សាដែលបានផ្តោតទៅលើគោលនយោបាយជាតិរបស់ប្រទេសចំនួន១៥៨ បង្ហាញថា ប្រទេសកម្ពុជាកម្ពុជាត្រូវបានគេចំណាត់ថ្នាក់​លេខរៀងទី៨​ ក្នុង​ចំណោម​ប្រទេសអាស៊ានទាំង១០ ដែលបានបង្ហាញការខិតខំប្រឹង​ប្រែង​របស់​ខ្លួនកាន់តែ​ប្រសើរ​ឡើង​ដើម្បី​កាត់​បន្ថយ​វិសមភាព​ ខណៈ​ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ​ប្រឈមមុខនឹងវិបត្តិកូវីដ១៩។

ទោះជាបែបនេះក្តី​ ការចំណាយ​របស់​កម្ពុជា​ទៅ​លើ​វិស័យ​សុខាភិបាល​ និង​ប្រព័ន្ធ​គាំពារ​សង្គម​នៅមាន​កម្រិត​ទាបនៅឡើយ ពោលកម្ពុជាបានចំណាយក្នុង​វិស័យនេះតែ​៦,៣៧% តែច្រើន​ជាងសិង្ហបុរី​ដែល​ចំណាយតែ៦,១៦% ម៉ាឡេស៊ី៤,៧៦% និង​ភូមា៤,១៦%។

សម្រាប់ទេសដែលបានចំណាយលើវិស័យ​គាំពារ​សង្គម​ច្រើនជាងគេនៅអាស៊ាននោះ គឺវៀតណាម​ដែល​ហ៊ានចំណាយរហូតដល់ជាង២១%​និងតាមពីក្រោយ​ដោយ​ប្រទេសថៃដែលហ៊ានចំណាយ១៤,១៩%។ បន្ទាប់មកហ្វីលីពីន ចំណាយ​ ១១,៨៤% ទីម័រខាងកើត ៩,៧១% និង​ឥណ្ឌូនេស៊ី៧,៧៧%។

បើតាមអង្គការ​អុកស្វាម កម្ពុជាបច្ចុប្បន្ននេះ ជាងពេលណាៗទាំងអស់ គឺចាំបាច់​ត្រូវ​វិនិយោគ​បន្ថែមទៅ​លើ​សេវា​សាធារណៈ និង​ប្រព័ន្ធគាំពារ​សង្គម។ ប្រព័ន្ធគាំពារ​សង្គមគឺអាចជួយ​កាត់​បន្ថយវិសមភាព និង​ការពារ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ  ជាពិសេសស្ត្រី​ និង​កុមារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ