អានតួអត្ថបទ
កម្ពុជា-សង្គម

បណ្តាញសហគមន៍ព្រៃឡង់ទទួលបាន​ពាន​រង្វាន់ GLF 2020 ចំពោះបេសកម្មការពារព្រៃឡង់

បណ្តាញសហគមន៍ព្រៃឡង់ ត្រូវបានប្រកាសអោយទទួលពានរង្វាន់ GLF Landscape Heroes award ប្រចាំឆ្នាំ 2020 ពីវេទិការទេសភាពចម្រុះសកល។
បណ្តាញសហគមន៍ព្រៃឡង់ ត្រូវបានប្រកាសអោយទទួលពានរង្វាន់ GLF Landscape Heroes award ប្រចាំឆ្នាំ 2020 ពីវេទិការទេសភាពចម្រុះសកល។ © Internet
ដោយ៖ វ៉ា សំណព្វ
៧ នាទី

បណ្តាញ​សហគមន៍ព្រៃឡង់​ ត្រូវបាន​ប្រកាស​អោយទទួល​ពានរង្វាន់ ​GLF ​Landscape​ Heroes​ award​ ប្រចាំឆ្នាំ​ 2020​ ពីវេទិការ​ទេសភាព​ចម្រុះសកល ​នៅក្នុង​សន្និសីតមួយ​ដែលបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ​២៨​-​២៩​ តុលា ​នៅក្នុង​ប្រទេស​អាឡឺម៉ង់​។​

ផ្សាយពាណិជ្ជកម្ម

បណ្តាញ​សហគមន៍​ព្រៃឡង់ ​ត្រូវបាន​ជ្រើសរើស​ដោយអ្នក​ជំនាញ​និង​គណៈកម្មការ​មួយចេញ​ពី​សហគមន៍​ចំនួន​៨០​នៅជុំវិញ​ពិភពលោក​។​ នេះគឺ​ជាពានរង្វាន់​ទី៥​ហើយ​ ដែល​បណ្តាញ​សហគមន៍​ព្រៃឡង់​កម្ពុជា​ដែលគ្រប់ដណ្តប់​នៅក្នុងខេត្ត​ចំនួន​៤​ គឺខេត្តក្រចេះ​ ស្ទឺងត្រែង​ កំពង់ធំ​ និង​ខេត្តព្រះវិហារ បានទទួលចាប់តាំងពី​បានបង្កើតឡើង​តាំងពី​ឆ្នាំ​២០០០មក​។ ​លោក ឯក សុវណ្ណា ​សមាជិក​គណៈកម្មការ​សម្របសម្រួល​បណ្តាញ​សហគមន៍​​ព្រៃឡង់​ប្រចាំខេត្ត​ក្រចេះ​បានចាត់​ទុក​ថា ​តាមរយៈពាន​រង្វាន់​នេះ ​នឹង​​ជួយជំរុញ​ទឹកចិត្ត​អោយ​សហគមន៍​ខិតខិត​បំពេញការងារ​របស់ខ្លួន​ដោយស្ម័គ្រចិត្ត​ដើម្បី​ការពារ​ព្រៃឡង់​បន្តទៅមុខ​ទៀត។

សូមបញ្ជាក់​ថា​ ព្រៃឡង់​ស្ថិតនៅក្នុង​ភូមិសាស្ត្រខេត្តចំនួន​៤​រួមមាន​ ខេត្តក្រចេះ ​ស្ទឺងត្រែង​ កំពង់ធំ ​និង​ខេត្តព្រះវិហារ ​ដែលមាន​ផ្ទៃដីជាង​៤៣​ម៉ឺនហិកតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ