អានតួអត្ថបទ
កម្ពុជា-សង្គម

ទោះគ្មានពិធីបុណ្យអុំទូកនៅភ្នំពេញ តែប្រជាពលរដ្ឋនៅតែមកលេងកំសាន្តនៅមុខព្រះបរមរាជវាំង

គ្មានពិធីប្រណាំងទូក គ្មានការបាញ់កាំជ្រូចអបអរសាទរ ប៉ុន្តែរាជធានីភ្នំពេញនៅតែមានប្រជាពលរដ្ឋបានបណ្តើរគ្នាមកលេងកំសាន្តនៅរាត្រីថ្ងៃទី ០១ នាថ្ងៃឈប់សម្រាកបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០២០នេះ។
គ្មានពិធីប្រណាំងទូក គ្មានការបាញ់កាំជ្រូចអបអរសាទរ ប៉ុន្តែរាជធានីភ្នំពេញនៅតែមានប្រជាពលរដ្ឋបានបណ្តើរគ្នាមកលេងកំសាន្តនៅរាត្រីថ្ងៃទី ០១ នាថ្ងៃឈប់សម្រាកបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០២០នេះ។ © FB
ដោយ៖ វ៉ា សំណព្វ
១៥ នាទី

ថ្ងៃទី​ ៣១ ​តុលានេះ ​គឺជាថ្ងៃទី ​០២ ​នៃពិធីបុណ្យ​អុំទូក​។​ បើទោះបី​ជា​នៅឆ្នាំនេះ ​រដ្ឋាភិបាលកម្ពុជា​បាន​ផ្អាកមិន​អោយមាន​ពិធីបុណ្យ​អុំទូក​នៅភ្នំពេញ​ក្តី ​តែប្រជាពលរដ្ឋ​នៅតែមិន​អស់អាល័យ ​និង​មកដើរលេង​កំសាន្តនៅ​តាមសួនច្បារ​មុខព្រះបរមរាជវាំង ​ខណៈមហាវិថី​មួយចំនួន​បានប្រែជាស្ងប់ស្ងាត់​នៅថ្ងៃទី​២​នេះ​។

ផ្សាយពាណិជ្ជកម្ម

គ្មាន​ពិធី​ប្រណាំងទូក ​គ្មានការ​បាញ់កាំជ្រូច​អបអរសាទរ ​ប៉ុន្តែ​រាជធានី​ភ្នំពេញ​នៅតែមាន​ប្រជាពលរដ្ឋ​បាន​បណ្តើរ​គ្នាមកលេង​កំសាន្ត​នៅរាត្រីថ្ងៃទី ​០១ ​នាថ្ងៃឈប់​សម្រាក​បុណ្យអុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និង​សំពះព្រះខែ​ នៅឆ្នាំ​២០២០​នេះ​។​ ប្រជាពលរដ្ឋ​ដែលនៅតែ​មិនអស់​អាល័យ ​និង​មកដើរ​លេង​កំសាន្ត​នៅតាម​សួនច្បារ​មុខព្រះបរមរាជវាំង ​ខណៈមហាវិថី​មួយចំនួន​បានប្រែជា​ស្ងប់ស្ងាត់​ខុសពី​ថ្ងៃធម្មតា​។​ បើតាម​តួលេខ​ពីអាជ្ញាធរ​ យ៉ាងហោច​ណាស់​មនុស្ស​ប្រមាណជា​៤​ទៅ​៥​ម៉ឺននាក់​ ត្រូវបាន​គេសន្និដ្ឋានថា ​បាន​មក​ដើរលេង​កំសាន្ត​នៅថ្ងៃទី ​០១ ​នៃពិធី​បុណ្យអុំទូក​នេះ​។​ ហើយទីតាំង​ដែល​ប្រជាពលរដ្ឋ​បាន​ទៅប្រមូល​ផ្តុំច្រើន​ជាងគេ ​គឺនៅសួនច្បារ​មុខព្រះបរមរាជវាំង ​និង​មជ្ឈមណ្ឌល​កោះពេជ្រ ​ដែលជាទូទៅ​ក៏​មាន​ស្តង់លក់​ទំនិញ​ និង​ឆាកប្រគំ​តន្ត្រី​មួយចំនួន​ផង។

គួរជំរាបជូន​ថា​ ដោយសារតែ​បារម្ភពីការ​ឆ្លងរីករាលដាល​នៃ​ជំងឺកូវីដ​១៩​ រដ្ឋាភិបាល​​កម្ពុជា ​បាន​សម្រេច​ផ្អាក​ពិធីបុណ្យអុំទូក ​បណ្តែតប្រទីប ​អកអំបុក​ និង​សំពះព្រះខែ​នៅក្នុង​ឆ្នាំ២០២០​នេះ ​ប៉ុន្តែ​បាន​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ ​មន្ត្រីរាជការ ​និង​បុគ្គលិក​ក្រុមហ៊ុនឯកជន​ទាំងអស់​បានឈប់​សម្រាក​​រយៈពេល​៤​ថ្ងៃ ចាប់​ពីថ្ងៃទី ​៣០ ​តុលា ​ដល់​ថ្ងៃទី ​០២ ​វិច្ឆិកា​។​ ថ្ងៃទី​ ០១​ វិច្ឆិកា​ ត្រូវនឹង​ថ្ងៃអាទិត្យ ​រដ្ឋាភិបាល​បាន​បន្ថែមការ​ឈប់​សម្រាក​ដល់​ថ្ងៃចន្ទ​ទី​០២​ វិច្ឆិកា​។​ នេះបើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​និ​ងប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

ទោះបីជា​ផ្អាកមិន​អោយមានពិធី​បុណ្យអុំទូក​នៅភ្នំពេញ​ក៏ពិតមែន ​ប៉ុន្តែលោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅតែ​អំពាវនាវ​អោយប្រជាពលរដ្ឋ ​មានការប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះការឆ្លង​ជំងឺកូវីដ​១៩​។ ​រីឯ​ក្រសួង​ទេសចរណ៍​វិញ​ ក៏បានក្រើន​រំលឹក​សាជាថ្មី​ដល់ម្ចាស់​ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍​ទាំងអស់​នៅក្នុង​រាជធានីភ្នំពេញ ​និង​បណ្ដាខេត្តទាំងអស់​ ត្រូវយកចិត្តទុកដាក់​អនុវត្ត ​និង​ត្រូវរៀបចំ​តាមវិធាន​សុវត្ថិភាព​ទេសចរណ៍​ឱ្យបានខ្ជាប់ខ្ជួន​ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​។ ​វិធាន​សុវត្ថិភាព​ទេស​ចរណ៍​​ដែលត្រូវ​អនុវត្តនោះ​រួមមាន​៖​ ការលាងសម្អាត​ដៃនឹង​អាកុល​ជាប្រចាំ ​ការរក្សាគម្លាត​សុវត្ថិភាព​ ត្រូវវាស់កម្តៅ​រាល់អ្នកចេញចូល ​បុគ្គលិក​ត្រូវពាក់ម៉ាស​ និង​វិធានការណែនាំ​សំខាន់ៗ​មួយចំនួនទៀត ​ស្របតាម​ខ្លឹមសារ​នៃប្រកាស​​របស់​ក្រសួង​ ស្ដីពី ​ការដាក់​ឱ្យអនុវត្តវិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ