កម្ពុជា-នយោបាយ

តុលាការកោះហៅលោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ ចូលសវនាការ ខណៈមេធាវីថា ជារឿងនយោបាយ។

ស្នងការ​នគរបាល​រាជធានីភ្នំពេញ នៅរសៀល​ថ្ងៃទី ៣ខែវិច្ឆិកានេះ​ បាន​ដឹកនាំមន្ត្រី​យក​ដីកា​របស់​សាលាដំបូងរាជធានីភ្នំពេញ ទៅបិទ​លើ​ជញ្ជាំងទីស្នាក់​ការ​អតីតគណបក្សសង្គ្រោះជាតិ ក្នុង​សង្កាត់​ចាក់អង្រែក្រោម រាជធានីភ្នំពេញ។ ជាដីកា កោះ​ហៅ​លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ រួម​ទាំងសកម្មជន​​អតីតគណបក្សសង្គ្រោះជាតិ ជាច្រើន​នាក់​ ដែល​ភាគច្រើន​ នៅក្រៅប្រទេសនោះ ឲ្យ​ចូលរួម​ក្នុងសវនការ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៦ខែវិច្ឆិកាខាងមុខ ពាក់ព័ន្ធនឹងសំណុំរឿង «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។ ជុំវិញរឿងនេះ លោក​មេធាវី សំ សុគង់ ដែលការពារក្តី​ឲ្យ​អតីតមន្ត្រីជាន់ខ្ពស់អតីតបក្សសង្គ្រោះជាតិមួយចំនួន បានប្រាប់វិទ្យុបារាំង នៅល្ងាចថ្ងៃអង្គារនេះថា លោកនឹង​ទៅចូលរួម​ក្នុងសវនាការនេះ។ ប៉ុន្តែលោកថា រឿងនេះ ជារឿង​នយោបាយ គេ​គួរដោះស្រាយ​តាមផ្លូវនយោបាយ ជាជាង ការប្រើប្រព័ន្ធតុលាការ កាត់ទោសដោយកំបាំងមុខ។

លោក​មេធាវី ​សំ សុគង់ ​
លោក​មេធាវី ​សំ សុគង់ ​ © FB
ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោកមេធាវី សំ សុគង់៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI