កម្ពុជា-សង្គម

ពលរដ្ឋនៅតាមព្រំដែនកំពុងប្រឈមបញ្ហាសេដ្ឋកិច្ច ខណៈការចូលទៅធ្វើការនៅប្រទេសថៃមានការលំបាក

លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រចាំនៅខេត្តបន្ទាយមានជ័យ
លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រចាំនៅខេត្តបន្ទាយមានជ័យ © FB

ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ ដែល​រស់នៅ​ក្នុង​ភូមិ​មួយ​ចំនួន ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​ត្រូវបាន​គេ​រាយការណ៍​មក​ថា ​កំពុងតែ​ជួបប្រទេះ​បញ្ហា​ជីវភាព​យ៉ាងខ្លាំង ​ខណៈដែល​ពួកគេ​រស់បាន​តែ​នឹង​ការ​ចេញ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិលល្ងាច ​តែពេលនេះ​មិនអាច​ឆ្លង​ទៅ​ថៃ​បាន​។ ​លោក ​ឌិន ពុទ្ធី ​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​បន្ទាយមានជ័យ ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង ​RFI ​នៅ​ថ្ងៃនេះ​ថា ​ប្រជាជន​ដែល​ធ្លាប់តែ​ចេញចូល​ទៅ​ប្រទេស​ថៃ ​ដើម្បី​រក​ការងារ​ធ្វើ​គ្រប់​រូបភាព​ទាំងអស់ ​ត្រូវបាន​ខកខាន ​ដោយ​សារ​ថៃ​បិទ​ប្រទេស ​ការពារ​ឆ្លង​កូវីដ​១៩ ​ហើយ​ពួកគេ​បាន​ធ្លាក់​ក្នុង​សភាព​ក្រីក្រ ​ខណៈដែល​ថ្មី​ៗ​នេះ​ទឹកជំនន់​បាន​ជាន់​ក​បន្ថែម​។ ​ទោះយ៉ាងណា​ច្រក​របៀង​នៅតែ​ត្រូវបាន​បើក​ដំណើរ​ការ ​ក៏​ប៉ុន្តែ​ប្រជាជន​ត្រូវ​ប្រឈម​នឹង​ការ​បង់​ប្រាក់​ចូលទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ​រាប់ពាន់​បាត​ឲ្យ​មន្ត្រី​ច្រកទ្វារ​ ខុសពី​ពេលមុន​គឺ​បង់​ត្រឹមតែ​១​បាត​ប៉ុណ្ណោះ ​ដែល​ពេលនេះ​ពួកគាត់​មិន​មាន​លទ្ធភាព​ទេ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោក ឌិន ពុទ្ធី៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI