កម្ពុជា-សង្គម

លោក ស ខេង៖ ការផ្ទុកមេរោគកូវីដ១៩លើរដ្ឋមន្ត្រីការបរទេសហុងគ្រី មិនដឹងមកពីប្រភពណាច្បាស់លាស់

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ © FB

នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ស្តី​ពី​«ការពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារទស្សនទាន សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)» នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ថ្លែង​ថា​ គេ​មិន​បាន​ដឹង​ច្បាស់​លាស់​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី​ បាន​ឆ្លង​វីរុស​កូវីដ​១៩​ នៅ​ទី​ណា​នោះ​ទេ​ ដោយ​លោក​ចោទ​សួរ​ថា​ នៅ​កម្ពុជា​ នៅ​ថៃ​ នៅ​លើ​យន្តហោះ​ ឬ​នៅ​ប្រទេស​ហុងគ្រី​?។ លោក​ ស ខេង​ បន្ត​ថា​គេ​មិន​អាច​មើល​ស្រាល​បាន​ទេ​ចំពោះ​កូវីដ​១៩​នេះ​ ប្រសិន​បើ​មាន​ការ​ឆ្លង​រាលដាល​ ចាប់​ពី​ម្នាក់​ឡើង​ទៅ​។ លោក​ឧបនាយករដ្ឋមន្ត្រី​ បញ្ជាក់​ជា​ថ្មី​ថា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បានលុប​ចោល​កម្មវិធី​មួយ​ចំនួន​ រួម​ទាំង​ការ​បិទ​កម្មវិធី​សិក្ខាសាលា​ថ្ងៃ​នេះ​ កម្មវិធី​ទទួល​ព្រះ​រាជ​ដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ​ពី​ទីក្រុង​ប៉េកាំង​ និង​កម្មវិធី​បុណ្យ​ឯករាជ្យ​ជាតិ​ថ្ងៃ​៩​វិច្ឆិកា​ជា​ដើម​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍ លោក ស ខេង៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI