កម្ពុជា

​អតីតមន្ត្រី​CNRP​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ការ​បំភិត​បំភ័យ​លើ​អ្នក​មិន​ជាប់​ពាក់​ព័ន្ធ​នយោបាយ

គណបក្សសង្គ្រោះជាតិព្រមានបង្ហាញកម្លាំងប្រជាពលរដ្ឋ ដែលជាម្ចាស់ស្នាមមេដៃ  បន្ទាប់ពីគណបក្សប្រឆាំងមួយនេះ កំពុងរងការចោទប្រកាន់ជុំវិញភាពមិនប្រក្រតីនៃស្នាមមេដៃមួយចំនួនក្នុងចំណោមស្នាមមេដៃជាង១៧ម៉ឺន ដែលបានដាក់ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃចន្ទដើមសប្ដាហ៍។
គណបក្សសង្គ្រោះជាតិព្រមានបង្ហាញកម្លាំងប្រជាពលរដ្ឋ ដែលជាម្ចាស់ស្នាមមេដៃ បន្ទាប់ពីគណបក្សប្រឆាំងមួយនេះ កំពុងរងការចោទប្រកាន់ជុំវិញភាពមិនប្រក្រតីនៃស្នាមមេដៃមួយចំនួនក្នុងចំណោមស្នាមមេដៃជាង១៧ម៉ឺន ដែលបានដាក់ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃចន្ទដើមសប្ដាហ៍។ Faceboook

អតីត​គណបក្ស​សង្គ្រោះជាតិ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​ការ​បំភិត​បំភ័យ​លើ​អ្នក​មិន​ជាប់​ពាក់​ព័ន្ធ​នយោបាយ។ ការ​ស្នើ​សុំ​នេះ​ធ្វើ​នៅ​ក្នុង​វេទិកា​ស្ដីពី​មាតុភូមិនិវត្តន៍​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​ទី​៧​វិច្ឆិកា​ម្សិលមិញ។  

ផ្សាយពាណិជ្ជកម្ម

ការ​ស្នើ​សុំ​របស់​ថ្នាក់​ដឹក​នាំ អតីត​គណបក្ស​សង្គ្រោះជាតិ ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ការ​បំភិតបំភ័​យ​លើ​អ្នក​មិន​ជាប់​ពាក់ព័ន្ធ​នយោបាយ ធ្វើ​ឡើង​ស្របពេល​ដែល​ពួកគេ​បារម្ភ​ពី​សុវត្ថិភាព​ក្រុម​គ្រួសារ​របស់​ខ្លួន​នៅ​កម្ពុជា។ ក្ដី​ព្រួយ​បារម្ភនេះ​កើត​មាន​ឡើង​បន្ទាប់​ពី លោក ហ៊ុន ​សែន ធ្លាប់​លើក​ឡើង​ជា​សាធារណៈ​អំពី​សុវត្ថិភាព​ក្រុម​គ្រួសារ​លោក ហូរ វ៉ាន់ និង​លោក អេង ឆៃអ៊ាង។

នៅ​ចំពោះ​មុខ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ក្រុម​គ្រួសារ​របស់​ខ្លួន​នៅ​កម្ពុជា លោក អេង ឆៃអ៊ាង អនុ​ប្រធាន​នៃ​អតីតគណបក្ស​សង្គ្រោះជាតិ​បាន​ឆ្លើយតប​នឹង​ចម្ងល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ ហេតុអ្វី​បាន​ជា​លោក ហូរ វ៉ាន់ និងលោក អេង ឆៃអ៊ាង មិន​យក​កូន​ប្រពន្ធ​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ជាមួយ។ សម្រាប់​លោក អេង ឆៃអ៊ាង ប្រពន្ធ​កូន​របស់​លោក​មាន​សិទ្ធិ​ពេញ ក្នុង​ការ​រស់​នៅ​ប្រទេស​កម្ពុជា​ដូច​ពលរដ្ឋ​ទូទៅ​ដែរ។

ទោះ​ជា​បារម្ភ​ខ្លាច​មាន​ការ​យាយី​ក្រោម​រូបភាព​ណា​មួយ​មក​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​នៅ​កម្ពុជា​ក៏ដោយ លោក អេង ឆៃអ៊ាង បង្ហាញ​ភាព​ជឿជាក់​ថា ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​មិន​បំភិត​បំភ័យ​លើសមាជិក​ក្រុម​គ្រួសារ​អ្នក​នយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ឡើយ។ ប្រសិន​បើ​មាន​ការ​បំភិត​បំភ័យ​ណាមួយ​កើត​មាន​ឡើង​លើ​ក្រុម​គ្រួសារ​មែននោះ​ លោក អេង ឆៃអ៊ាង អះអាងថា ស្ម័គ្រ​ចូល​ពន្ធនាគារ​នៅ​កម្ពុជា​ជំនួសឲ្យ​តែ​រដ្ឋាភិបាល​បើក​ជើង​ហោះ​សម្រាប់​អ្នក​នយោបាយ​មក​ពី​អតីត​គណបក្ស​សង្គ្រោះជាតិ។

គេ​នៅ​ចាំ​បាន​ថា រវាង​គ្រួសារ​លោក​អេង ឆៃអ៊ាង និងលោក ហូរ វ៉ាន់ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បានសង្កត់ធ្ងន់ទៅ​លើ​គ្រួសារលោក​ហូរ វ៉ាន់ ច្រើនជាងលោក អេង ឆៃអ៊ាង​ ។ នេះក៏ដោយសារតែលោក ហ៊ុន សែន ចោទលោក ហូរ វ៉ាន់ នៅពីក្រោយ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​កង​ទ័ព​ចិន​នៅ​កម្ពុជា​ នៅ​មុខ​ស្ថានទូត​ចិន​ និង​អាមេរិក​នៅ​ទី​ក្រុង​ភ្នំពេញ​។ ហើយក្នុងនោះពេលជាមួយគ្នានោះ លោក​ហ៊ុន សែន ​បាន​បញ្ជា​ដាច់​ណាត់​​ឱ្យ​លោក​ហូរ ​វ៉ាន់ ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់​ បើ​គិត​គូ​ដល់​សមាជិក​គ្រួសារ​របស់​ខ្លួន​ដែល​កំពុង​រស់​នៅ​កម្ពុជា​។

បើ​តាម​អ្នកវិភាគ រឿង​រ៉ាវ​ក្ដី​ក្ដាំ​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្បិត​តែមិន​ទាន់​មាន​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​ណា​ម្នាក់​រង​គ្រោះ តែ​សកម្ម​ជន​របស់​គណបក្ស​នេះ​ភាគ​ច្រើន​បានរង​គ្រោះ​ជំនួស​រួច​ទៅ​ហើយ​ក្រោម​រូបភាព​ហិង្សា​ដោយ​មិន​មាន​មូល​ហេតុ។ សង្គមស៊ីវិល​ធ្លាប់​តាម​ដាន​រឿង​នេះនិយាយ​ថា មាន​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​មិន​ក្រោម​២០​នាក់​បាន​ឡើយ​បាន​រង​អំពើ​ហិង្សា​ដោយ​មិន​ដឹងខ្លួន​មុន​រាប់​ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​នៅ​ឆ្នាំ២០១៧​ ហើយ​ជន​បង្ករ​មិន​ត្រូវ​បាន​នាំ​មក​ផ្តន្ទាទោស​ទេ៕ 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI