អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោក ហ៊ុន សែន៖ លទ្ធផលវិជ្ជមានកូវីដ១៩លើអង្គរក្សខ្មែរ គឺជាបញ្ហាធ្ងន់ធ្ងរបំផុត

លោក ភីទ័រ ស៊ីចាតូ ប្រមុខ​រដ្ឋ​ការ​ទូត​ហុងគ្រី (ឆ្វេង) និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា (ស្ដាំ) ពេល​ជួប​គ្នា​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។
លោក ភីទ័រ ស៊ីចាតូ ប្រមុខ​រដ្ឋ​ការ​ទូត​ហុងគ្រី (ឆ្វេង) និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា (ស្ដាំ) ពេល​ជួប​គ្នា​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។ AFP
ដោយ៖ អោ ស្រីពេជ្រ
១២ នាទី

នៅ​យប់​ថ្ងៃ​ទី០៧វិច្ឆិកា​​ លោក​ ហ៊ុន សែន ​បាន​​​បញ្ជាក់​ថា​​ អង្គរក្ស​​​ជនជាតិ​ខ្មែ​រ​ម្នាក់​ ​ដែលបាន​​ការពារ​​គណៈ​ប្រតិភូ​ហុងគ្រី​ដោយ​ផ្ទាល់ ក្នុង​ដំណើរ​​ទស្សនកិច្ច​ផ្លូវការ​​នៅ​កម្ពុជា​​ បាន​​​ធ្វើ​តេស្ត​​ចេញ​លទ្ធផល​​វិជ្ជមាន​​ជំងឺកូវីដ១៩​។ លោក​​សង្កត់​​ធ្ងន់​ថា​ នេះ​ជា​បញ្ហា​​ធ្ងន់ធ្ងរ​បំផុត​ ដែល​​ទាមទារ​ឲ្យ​​​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​​ពី​​​អាជ្ញាធរ​ អ្នកពាក់ព័ន្ធ​ក្នុង​ដំណើរ​​ទស្សនកិច្ច​ និង​ប្រជាពលរដ្ឋ​ទាំងអស់​ ក្នុង​ការ​ទប់ស្កាត់​ការឆ្លង​ជំងឺកូវីដ​ទៅ​​ក្នុង​សហគមន៍​។

ផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​ការ​បារម្ភ​អំពី​ការ​​ឆ្លង​កូវីដ​១៩​ទៅ​ក្នុង​សហគមន៍​ លោក​ ហ៊ុន សែន​ បាន​ក្រើន​រម្លឹក​ឲ្យ​អ្នក​ដែល​ដឹង​ខ្លួន​ថា​បាន​ប៉ះពាល់​ មិន​ថា​ផ្ទាល់​ឬប្រយោល​ ត្រូវ​អនុវត្ត​ឲ្យ​បាន​ហ្មត់​ចត់​និង​ត្រឹមត្រូវ​លើ​វិធាន​ការចត្តាឡីស័ក ​ខណៈពលរដ្ឋទូទៅ​ ក៏ត្រូវតែការពារខ្លួន​ឲ្យបានខ្ពស់​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នូវជំងឺកូវីដ១៩។

បន្ថែមពីនេះ​ លោក ​ហ៊ុន​ សែន​ ក៏ស្នើ​ឲ្យ​អាជ្ញាធរ​ក្រសួង ​ស្ថាប័នពាក់ព័ន្ធ ​ក្រសួងព័ត៌មាន ​ជាពិសេសក្រសួង​សុខាភិបាល​ បន្ថែមការយកចិត្ត​ទុកដាក់ ​ចំពោះ​ដំណើរការ​ធ្វើចត្តាឡីស័ក្ត បើមិនដូច្នោះ កម្ពុជា អាច​នឹងមានលទ្ធភាពខ្ពស់​ក្នុង​ការ​​ឆ្លងជាសហគមន៍​​។

បន្ថែម​ពី​លើ​ការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្រសួង​សុខាភិបាល​ នៅ​ថ្ងៃ​អាទិត្យ​ទី​០៨​វិច្ឆិកា​នេះ ក៏​បាន​លើក​ឡើង​ដែរ​ថា ខ្លួន​បានរកឃើញ​ករណី​វិជ្ជមានកូវីដ​១៩​ចំនួន​​១ករណី​ ក្នុង​ចំណោម​​អ្នកដែល​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រី​ការបរទេសនិងពាណិជ្ជកម្ម​នៃប្រទេស​ហុងគ្រី​។ អ្នក​រក​ឃើញ​ថា​មាន​វិជ្ជមាន​កូវីដ​១៩​នេះ ជាអង្គរក្ស​​ជនជាតិខ្មែរម្នាក់ ​ដែលបាន​ការពារផ្ទាល់​​ដល់គណៈ​ប្រតិភូ​ហុងគ្រី ក្នុង​ពេល​លោក​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី០៣វិច្ឆិកាកន្លង​ទៅ​។

សូមជម្រាបដែរថា គិតត្រឹម​ពេល​នេះ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ និង​មិន​ផ្ទាល់ ជាមួយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខការបរទេស​ហុងគ្រី ចំនួន​៨៩២​នាក់​។ អ្នកទាំងនោះ លើកលែង​តែ​ម្នាក់ មាន​លទ្ធផល​តេស្តន៍​អវិជ្ជមាន​ ហើយ​ខ្លះ​កំពុង​ធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ និង​ខ្លះទៀត កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ